Yahoo អះអាង​ថា មាន​គណនី​ជា ១ពាន់​លាន ត្រូវ​បាន Hacker វាយ​ប្រហារ ឱ្យ​អ្នក​ប្រើ​ប្រញាប់​ប្ដូរ Password​



ថ្មីៗនេះ ក្រុមហ៊ុន Yahoo បានទម្លាយប្រាប់ជាសាធារណៈនូវករណី Hack សេវាកម្មផ្ញើអ៊ីមែលរបស់ខ្លួន ដោយមានចំនួនជាង ១ពាន់លានគណនីឯណោះ។ ក្រុមហ៊ុន Yahoo បានបញ្ជាក់ប្រាប់លំអិតនូវប្រភេទគណនីដែលត្រូវបានលួចយកដោយ Hacker គឺជាគណនីចាស់ៗដែលបានបង្កើតរាប់ចាប់ពីខែសីហា ឆ្នាំ២០១៣។ ទិន្នន័យដែលត្រូវបាន Hacker ប្រមូលយករួមមាន៖ ឈ្មោះអ្នកប្រើ (user name), email address, លេខទូរស័ព្ទ, ថ្ងៃខែឆ្នាំកំណើត, លេខកូដសម្ងាត់ ព្រមទាំងអាចត្រូវបានគេបំបែកមើលសារឆ្លងឆ្លើយគ្នា (unencrypted security question)។ ព័ត៌មានពាក់ព័ន្ធហិរញ្ញវត្ថុរួមមាន គណនីធនាគារ ទិន្នន័យរបស់ប័ណ្ណឥណទាន និងឥណពន្ធ ត្រូវបានរក្សាទុកនៅកន្លែងផ្សេង ហើយក្រុមហ៊ុន Yahoo ជឿថា ប្រព័ន្ធនឹងមិនមានអ្វីខូចខាតនោះទេ។ ឆ្លើយតបនឹងករណី Hack នេះ ក្រុមហ៊ុន Yahoo បានប្រកាសថា នឹងជូនដំណឹងដល់អ្នកប្រើ ដែលគណនីរបស់គេ ត្រូវបានវាយប្រហារ ដើម្បីប្រញាប់ឱ្យពួកគេផ្លាស់ប្ដូរលេខកូដសម្ងាត់ថ្មី។ បុគ្គលិកក្រុមហ៊ុន Yahoo រាយការណ៍ថា មានកម្មវិធី ឬសេវាកម្មប្រភេទ third party បានភ្ជាប់ចូលក្នុងកម្មសិទ្ធិរបស់ Yahoo។ តាមរយៈនេះ វានឹងបង្កើត forged cookies អាចភ្ជាប់ចូលទៅគណនីអ្នកប្រើ ដោយមិនចាំបាច់មានលេខកូដសម្ងាត់។ Yahoo ណែនាំឱ្យអ្នកប្រើ កុំចុចលើតំណភ្ជាប់ Link ឬទាញយក (download) ឯកសារ attachment ពីអ៊ីមែលមានប្រភពមិនស្គាល់ ឬចម្លែក៕
X
5s