រោគ​សញ្ញា​ទាំង៥ អាច​បញ្ជាក់​ថា Facebook របស់​អ្នក​ត្រូវ​គេ hack យក​បាន​



បណ្ដាញ​សង្គម Facebook ពិត​ជា​ពេញ​និយម​លេង​​ពីបណ្ដា​​ប្រជាជន​ពិភពលោក​យ៉ាង​ខ្លាំង ដោយសារ​ជា​សេវាកម្ម​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​ពី​ចម្ងាយ បាន​ងាយស្រួល និង​រហ័ស។ ដោយសារ​តែ​បែប​នេះ ជន​ខិលខូច​មួយ​ចំនួន​អាច​ប្រើ​ល្បិចតាម​រូបភាព​ផ្សេងៗ​ក្នុង​ការ​លួច​យក​គណនី​ Facebook របស់​អ្នក​ដែល​ជា​ទី​ចាប់អារម្មណ័​សម្រាប់​គេ មិន​ថា hack លេង ឬ​ hack ក្នុង​គោលបំណង​យក​ការណ៍​សម្ងាត់​ជាដើម។ ទំព័រ​នេះ BizKhmer សូម​លើក​យក​ពី​សញ្ញា​ ៥យ៉ាង​បញ្ជាក់​ថា​គណនី Facebook របស់​អ្នក​អាច​ត្រូវ​បាន​គេ Hack យក។

social-media-account-hacked-e1414487012398-548x250

 

១) ឃើញ​មាន Post ផ្សេងៗ​នៅ​លើ Wall របស់​អ្នក ហើយ​បង្ហោះ​ដោយ​គណនី ​អ្នក​ផ្ទាល់ ទាំង​ដែល​អ្នក​មិន​បាន​ធ្វើ ជា​រឿង​ធម្មតា​ទេ រាល់​ការ Post នៅ​លើ​គណនី Facebook អ្នក​មុខជា​ដឹង​ថា នោះ​ជា​អ្វី​ដែល​អ្នក​ពិត​ជា​បាន​បង្ហោះ​ប្រាកដ​មែន​ឬ​អត់។ យ៉ាងណា ប្រសិនបើ​ពេល​មួយ​អ្នក​ឃើញ​គណនី​របស់​ខ្លួន​ បង្ហោះ​នូវ​រឿងរ៉ាវ​ដែល​អ្នក​មិន​បាន​ធ្វើ​ផង នោះ​ច្បាស់ជា​មាន​បញ្ហា​ហើយ។ បញ្ហា​ដែល​គេ​នឹង​ដល់​មុន​គេ​គឺ hacker តែ​ម្ដង។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​គេហទំព័រ​មួយ​ចំនួន​បាន​បង្កើត​ជា app អាច​ភ្ជាប់​ជាមួយ​បណ្ដាញ​សង្គម Facebook និង Twitter ដើម្បី​អាច publish តំណភ្ជាប់ (link) ដោយ​ស្វ័យប្រវត្តិ​បាន​ផង​ដែរ។

២) មាន​ការ log ចូល​គណនី Facebook នៅ​ទីតាំង​ផ្សេងៗ​ដែល​អ្នក​មិន​បាន​ដឹង បណ្ដាញ​សង្គម​មួយ​ចំនួន​នៅ​ពេល​បច្ចុប្បន្ន រួម​ទាំង Facebook ត្រូវ​បាន​បង្កើត​ដោយ​ភ្ជាប់​មក​ជាមួយ​មុខងារ​អាច​ឱ្យ​អ្នក​ប្រើ កំណត់​ចំណាំ​នូវ​សកម្មភាព​ចុងក្រោយ​នៃ​ការ​ចូល​ប្រើ​គណនី (last login) របស់​អ្នក​បាន។ អ្នក​អាច​ចូល​ទៅ​មើល​សកម្មភាព login ចូល​ប្រើ​គណនី Facebook របស់​អ្នក​បាន​នៅ​ក្នុង​ផ្នែក​សុវត្ថិភាព Security Settings បាន។ ដើម្បី​ចូល​ទៅ Security Settings ត្រូវ​ចុច​លើ​រូប​ក្បាល​ព្រួញ​ចុះក្រោម (drop-down arrow) ហើយ​ចុច​លើ​ Settings។ នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ផ្ទាំង សូម​ចូល​ទៅ Security ហើយ​នៅ​ខាង​ស្ដាំ​ត្រូវ​ចុច​លើ​ផ្នែក Where You're Logged In។ ត្រង់​នេះ អ្នក​នឹង​ឃើញ​អំពី​សកម្មភាព (Session) ក្នុង​ការ Login ចូល​គណនី Facebook របស់​អ្នក។ ក្នុង​នឹង​បង្ហាញ​នូវ​ព័ត៌មាន​ដូច​ជា៖ ម៉ោង​ពេល​នៃ​ការ log ​ប្រើ Facebook ចុងក្រោយ, ទីតាំង​នៃ​ការ log ចូល, ឈ្មោះ និង​ប្រភេទ​ឧបករណ៍​ដែល​ប្រើ​សម្រាប់ Log ចូល​ជាដើម។ ប្រសិន​អ្នក​ឃើញ​ការ login ណាមួយ​ដែល​អ្នក​មិន​ដឹង មិន​បាន​ធ្វើ នោះ​ត្រូវ​ប្រញាប់​ចុច​លើ​ប៊ូតុង End All Activity ដើម្បី​បញ្ចប់ Session នៃ​ប្រភេទ​ឧបករណ៍​ដែល​បាន​លួច​ប្រើ​គណនី​របស់​អ្នក​ជា​បន្ទាន់។ ធ្វើ​ដូចនេះ គណនី Facebook របស់​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ប្រើប្រាស់​របស់​ជន​អនាមិក នឹង​ចាក់ចេញ logout ដោយ​ស្វ័យប្រវត្តិ​ជាមួយ​សារ​បញ្ជាក់​ថា Session Expired។ អ្នក​ក៏​អាច​ប្រើ​វិធីសាស្ត្រ Login Alerts ផង​ដែរ ដើម្បី​ប្រាប់​អ្នក​ភ្លាមៗ​ជាមួយ notification នៅ​រាល់ពេល​ដែល​មាន​ការ Login ចូល​ប្រើ​គណនី Facebook របស់​អ្នក​ម្ដងៗ។ ការ​បញ្ជាក់ notification នេះ គឺ​អាច​កំណត់​ឱ្យ Facebook ផ្ញើ​សារ SMS ចូល​ទូរស័ព្ទ​ដៃ​របស់​អ្នក, ផ្ញើ​អ៊ីមែល​ចូល​គណនី Email របស់​អ្នក ហើយ​ក៏​បញ្ជាក់​ដោយ notification នៅ​លើ​គណនី Facebook របស់​អ្នក​ផ្ទាល់​ផង​ដែរ។

៣) លោត​ចេញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្អេកស្កះ​នៅ​លើ Facebook របស់​អ្នក នៅ​លើ Facebook អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ឆែក​មើល app ទាំងឡាយ​ដែល​អ្នក​បាន​ភ្ជាប់​ជាមួយ​គណនី របស់​អ្នក ហើយ​អាច​បិទ (disable) app ទាំង​នោះ​បាន។ ប្រសិន​អ្នក​មិន​ស្គាល់​ច្បាស់​នូវ app ទាំង​នោះ​ទេ គួរ​ណាស់​តែ​លុប (remove) ចេញ​ពី profile ព្រោះ​អាច​ជា​កម្មវិធី​ដែល hacker បង្កើត​ដើម្បី​ជញ្ជក់​យក​ប្រយោជន៍ តាម​រយៈ​ការ​បង្កើត​ជា​ទម្រង់​ផ្សាយ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។ បញ្ជាក់៖ ការ​បង្ហាញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម (ads) ក៏​អាច​បណ្ដាល​មក​ពី​ការ​ដំឡើង add-ons នៅ​លើ​កម្មវិធី browser (Firefox, Google Chrome ...) ផង​ដែរ។

៤) អ្នក​មិន​អាច loging ចូល Facebook របស់​អ្នក​ដោយ password ​ប្រើ​រាល់​ដង​បាន ករណី​នេះ​អាច​កើត​ឡើង​ក្នុង​ពីរ​លក្ខខណ្ឌ គឺ​ទី១ អាច​មកពី​ទង្វើ​របស់ hacker ហើយ​ទី២ ក៏​អាច​មក​ពី​អ្នក​ប្រើ​ភ្លេច Password ខ្លួន​ឯង​ដែរ។

៥) សុខៗ​ស្រាប់តែ​គណនី​របស់​អ្នក​ធ្វើការ share តំណភ្ជាប់​ផ្ដេសផ្ដាស​ដោយ​អ្នក​មិន​ដឹង​ខ្លួន ករណី​នេះ​អាច​បង្ក​ឡើង​ដោយ​មេរោគ​ប្រភេទ malware ក្រឡុក​គណនី Facebook របស់​អ្នក។ នៅ​ពេល​ឆ្លង​មេរោគ​ប្រភេទ​នេះ វា​នឹង​ចែកចាយ (share) URLs ទៅ​កាន់ wall ឬ​ផ្ញើ​ចូល​ប្រអប់​សារ របស់ friend។ នៅ​ពេល​ជួប​ករណី​ដូចនេះ អ្នក​ត្រូវ​ប្ដូរ password ភ្លាម រួច​ហើយ​ត្រូវ​ធ្វើ​រឿង​ពីរ​យ៉ាង គឺ​ប្រញាប់​លុប Post នោះ រួច​ហើយ​ជូន​ដំណឹង​ដល់ friend ឱ្យ​បាន​ដឹង​ជា​មុន កុំឱ្យ​គេ​ចុច​លើ link នោះ​ព្រោះ​អាច​ក្លាយ​ជា​អ្នក​រងគ្រោះ​បន្ទាប់​បាន។

ប្រសិន​អ្នក​ជួប​សញ្ញា​ទាំង​៥ខាង​លើ អាច​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន​ផ្ទាល់ ក្រៅ​ពី Facebook ក៏​មាន Twitter និង​បណ្ដាញ​សង្គម Google+ ផង​ដែរ។

Facebook: https://www.facebook.com/hacked Twitter: https://support.twitter.com/forms/hacked G+: https://www.google.com/accounts/recovery

 

ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ avira, tech-recipes

X
5s