កុំព្យូទ័រ​មិន​​សូវ​ស្គាល់​ម៉ាក តែ​អាច​អន្ទង​ចិត្ត​មនុស្ស​ម្នា​ខ្លាំង​ ដោយសារ​​ការ​​ការ​ឌីហ្សាញ និង​តម្លៃ​ថោក​មិន​ដល់ $300 របស់វា​



ស្របពេលបណ្ដាក្រុមហ៊ុនកុំព្យូទ័រល្បីៗលើពិភពលោក ប្រកួតប្រជែងទីផ្សារយ៉ាងក្ដៅគគុក ដោយផលិតចេញសមិទ្ធផលថ្មីៗ ពឹងផ្អែកលើការឌីហ្សាញរូបរាងស្អាតទាន់សម័យ និងសមត្ថភាព Hardware ខ្ពស់ដើរលឿននេះ ថ្មីៗនេះ កុំព្យូទ័រដែលកម្រមានគេស្គាល់ម៉ាក Chuwi LapBook ក៏ទើបបង្ហាញខ្លួន មានរូបរាងស្ដើងទំនើបនឹងគេផងដែរ។ ចំណុចលេចធ្លោរបស់វាគឺមានកម្រាស់យ៉ាងស្ដើង ដែលកុំព្យូទ័រស្ដើងៗបែបនេះ មានតម្លៃធូរថ្លៃ មិនដល់ ៣០០ដុល្លារនោះទេ។ កុំព្យូទ័រស្ដើងតម្លៃក្រោម ៣០០ដុល្លារនេះ មានឈ្មោះ Chuwi LapBook ភ្ជាប់ដោយអេក្រង់ទំហំ ១៤,១អ៊ីញ IPS HD និងបំពាក់មកជាមួយអង្គប្រតិបត្តិ Intel Apollo Lake ដែលស្ថិតក្នុងវង្សត្រកូល Celeron N3450 ក្រាហ្វិក HD មាន RAM 4GB និងមេម៉ូរីប្រភេទ eMMC ទំហំ 64GB។ LapBook ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ Microsoft ហើយមានថ្ម 9000mAh រន្ធ USB ចំនួន២ គាំទ្រ dual-band wireless។ កុំព្យូទ័រនេះ ក៏មានម៉ូដែលអេក្រង់ ១៥,៦អ៊ីញផងដែរ និងមានជាប្រភេទ mini desktop PC ដែលទើបចេញលក់លើទីផ្សារថ្មីៗនេះ៕
X
5s