Facebook កំពុង​រក​វិធីសាស្ត្រ​ធ្វើ​ឱ្យ​អ្នក​ប្រើងាយស្រួល​ Report ព័ត៌មាន​ក្លែងក្លាយ (Fake News)​



របាយការណ៍ជាច្រើនឱ្យដឹងថា បណ្ដាញសង្គម Facebook ឥឡូវ ពេញព្រៀបដោយព័ត៌មានក្លែងក្លាយ ហើយពេលនេះ ក្រុមហ៊ុនបានប្រកាសថា នឹងធ្វើការកែសម្រួល ឱ្យអ្នកប្រើបណ្ដាញសង្គមខ្លួនមានភាពងាយស្រួលរាយការ (report) ព័ត៌មានក្លែងក្លាយ (fake news)។ ក្រុមហ៊ុន Facebook បានបញ្ជាក់ថា នឹងផ្ដល់របៀបនៃការ report បានងាយស្រួលជាងមុន ទៅលើរឿងរ៉ាវ ឬមាតិកាព័ត៌មានដែលអ្នកគិតថា ក្លែងក្លាយ ហើយក៏នឹងត្រូវដាក់បញ្ចូលជាប្រភេទមាតិកា flagging story ក្រោយពីត្រូវបានរាយការណ៍ជាមាតិកាក្លែងក្លាយ។ រយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រុមហ៊ុន Facebook បានធ្វើការលើការកំណត់អត្តសញ្ញាណមាតិកាក្លែងក្លាយ និងមាតិកាបោកប្រាស់។ ក្រុមហ៊ុនការប្ដេជ្ញាធ្វើឱ្យមានភាពងាយស្រួលឡើងក្នុងការរាយការណ៍ក្លែងក្លាយ ដែលសុទ្ធតែជារឿងឥតបានការ ដោយពេលនេះ កំពុងធ្វើតេស្ត និងចាប់ផ្ដើមដាក់ឱ្យដំណើរការជាបណ្ដើរៗ។ ក្រុមហ៊ុនមានការជឿទៅលើមួយសំឡេងរបស់អ្នកប្រើប្រាស់ តែ Facebook ពុំមែនជាអាជ្ញាកណ្ដាលនោះទេ យ៉ាងណាក្រុមហ៊ុននឹងវិភាគរកមើលបញ្ហានៅលើមាតិកាទាំងនោះ ដោយប្រុងប្រយ័ត្នបំផុត៕
X
5s