ចង់បិទវីដេអូ Auto-Play នៅលើ Facebook មានអីពិបាក!
Facebook បានកែប្រែបណ្ដាញសង្គមរបស់ខ្លួនពីម្ដងទៅម្ដង ផ្ដល់បទពិសោធន៍ថ្មីជាច្រើន ដែលរួមមានមុខងារពិសេស ងាយស្រួលប្រើជាងមុន។ ក្នុងនោះ មាតិកាប្រភេទវីដេអូក៏មានការផ្លាស់ប្ដូរផងដែរ ដោយក្រុមហ៊ុនបានកំណត់ឱ្យវាលេង (play) ដោយស្វ័យប្រវត្តិ នៅពេលអ្នករំកិលដល់មាតិកាវីដេអូផ្សេងៗលើ Facebook។ ចុះតើអ្នកធ្លាប់គិតថា វាជារឿងរំខានឬទេ? ប្រសិនគិតបែបនេះ អ្នកអាចសាកល្បងអនុវត្តគន្លឹះនេះ ដើម្បីបិទវីដេអូ Auto-Play នៅលើ Facebook បាន៖
https://youtu.be/zj2dPvzff90
+របៀបបិទវីដេអូ Auto-Play នៅលើ Facebook សម្រាប់ស្មាតហ្វូន Android
-ចូលទៅ Facebook → App Settings និងរកមើលត្រង់ Video Auto-Play ដើម្បីបិទ (Off)។
+សម្រាប់ការបិទវីដេអូ Auto-Play នៅលើកុំព្យូទ័រ៖
-ចូលទៅ Settings → Video និងរើសយក Off ត្រង់ Auto Play Videos ជាការស្រេច។