របៀបបិទសំឡេងថត “ក្រាកៗ” លើកាមេរ៉ាទូរស័ព្ទ Android អនុវត្តលើស្មាតហ្វូនគ្រប់ម៉ាក
ស្មាតហ្វូនភាគច្រើនបង្កើតសំឡេង shutter ក្លែងក្លាយដើម្បីដូចកាមេរ៉ាអាជីព នៅពេលថតរូបម្ដងៗ។ សំឡេងនេះ អាចបន្លឺខ្លាំង និងអាចរំខានអ្នកជុំវិញបាន។ អ្នកអាចបិទវាដោយអនុវត្តជំហានងាយៗដូចខាងក្រោម ដែលអាចអនុវត្តបានទាំងនៅលើស្មាតហ្វូន Samsung, LG, Sony, OnePlus, HTC, Motorola និង Huawei ជាដើម។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន Android
លើកយក Nexus 5X និង Pixel មកនិយាយដែលទាំងពីរម៉ូដែលដើរដោយ Android។ ដើម្បីបិទ គឺគ្រាន់តែទាញទម្លាក់ផ្ទាំង shortcut រួចហើយអូសសំឡេង (volume) បិទជាការស្រេច។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន Sony
ចូលទៅ Camera app រួចហើយចុចលើសញ្ញាឆ្នុចបី (3-dot) ហើយកំណត់ត្រង់ Sound បិទ។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន OnePlus
នៅលើស្មាតហ្វូន OnePlus អ្នកនឹងរកឃើញផ្ទាំង screen ពីផ្នែកចំហៀង ហើយរកមើលឃ្លា Shutter sound រួចបិទជាការស្រេច។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន LG
អ្នកអាចកំណត់យក Do not disturb ឬ Vibrate នោះវានឹងមានឮសំឡេងនៅពេលចុចថតរូបនោះទេ។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន Samsung
លើកយក S7 ឬ S7 Edge មកនិយាយអំពីការបិទសំឡេងថតកាមេរ៉ា។ អ្នកត្រូវចូលទៅ Camera Settings ហើយចុចបិទនៅត្រង់ Shutter sound ជាការស្រេច។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន HTC
នៅលើម៉ូដែលស្មាតហ្វូន HTC អ្នកអាចបិទបានដោយចូលទៅ Settings → Camera shutter sound រួចហើយដកធីកចេញពីប្រអប់។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន Motorola
ចុចបង្ហាញផ្ទាំង screen នៅផ្នែកខាងឆ្វេង រួចចុចលើរូប Load speaker ជាការស្រេច ចុចម្ដងបិទ ចុងម្ដងទៀតស្មើនឹងបើកវិញ។
+បិទសំឡេងថតកាមេរ៉ានៅលើស្មាតហ្វូន Huawei
ចូលទៅ Settings របស់កាមេរ៉ាហើយកំណត់លើ Mute ឱ្យបើក (enable) គឺស្មើនឹងបិទ៕