Lenovo ផលិតបានស្មាតហ្វូនកំពូល បញ្ចេញបានមុនដំណាច់ឆ្នាំ២០១៦ សមត្ថភាពខ្លាំង មាន Fingerprint, RAM 6GB តម្លៃ $៣៣០
ស្មាតហ្វូនថ្មីម៉ូដែល Zuk Edge របស់ Lenovo ត្រូវបានផលិត ស្ទើរតែបំពាក់មកជាមួយលក្ខណៈពិសេសគ្រប់យ៉ាង រួមទាំងបន្ទះឈីប Snapdragon 821។ វាមានអេក្រង់ ៥,៥អ៊ីញ កម្រិត Full HD មានកម្រិតថ្ម 3100mAh និងមានរន្ធ USB-C។ មិនចាញ់ស្មាតហ្វូនទំនើបបច្ចុប្បន្នឡើយដោយវាក៏មានបច្ចេកវិទ្យាស្កេនក្រយៅដៃ Fingerprint ផងសដែរ។