Nokia ​ប្ដឹង Apple ​​លើ​ករណី​រំលោភ​ប៉ាតង់​បច្ចេកវិទ្យា​ចំនួ​ន​ដល់​ទៅ ៣២​ ចំណុច​​



ខណៈក្រុមហ៊ុន Nokia កំពុងត្រៀមខ្លួនប្រឡូកចូលទីផ្សារស្មាតហ្វូនសាជាថ្មីដើរដោយប្រព័ន្ធប្រតិបត្តិការ Android ថ្មីៗនេះ ស្រាប់តែមានករណីប្ដឹងផ្ដល់ទៅលើក្រុមហ៊ុន Apple ចោតប្រកាន់ពីការរំលោភប៉ាតង់បច្ចេកវិទ្យាលើខ្លួនរហូតដល់ទៅ ៣២ប៉ាតង់។

untitled-7

ពេលនេះក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នេះ កំពុងរៀបចំពាក្យបណ្ដឹង ដាក់ទៅតុលាការប្រចាំទីក្រុង Munich, Dusseldorf និងទីក្រុង Mannheim នៃប្រទេសអាល្លឺម៉ង់ និងតុលាការអាមេរិក U.S. District Court ភាគខាងកើតនៃរដ្ឋតិចសាស សម្រាប់ប្ដឹងទៅលើ Apple ដោយចោទប្រកាន់ថា បានរំលោភលើប៉ាតង់បច្ចេកវិទ្យារបស់ខ្លួន។ សេចក្ដីរាយការណ៍ពីបណ្ដាញព័ត៌មានរ៉យទ័រឱ្យដឹងថា បណ្ដឹងនេះគឺពាក់ព័ន្ធនឹងកម្មសិទ្ធិទៅលើ បច្ចេកវិទ្យាអេក្រង់ (display), user interfaces, software, antennas, chipset និង video coding។ អ្នកនាំពាក្យរបស់ Nokia ថ្មីៗនេះបានថ្លែងថា ៖ “ចាប់តាំងពីបានចុះកិច្ចព្រមព្រៀងជុំវិញការប្រើប្រាស់ប៉ាតង់ខ្លះពីរបស់ Nokia Technologies ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន Apple បានបដិសេធការផ្ដល់ជូនជាបន្តបន្ទាប់ដែលធ្វើឡើងដោយ Nokia ដែលជាភាគីផ្ដល់អាជ្ញាប័ណ្ណបង្កើតថ្មីផ្សេងៗទៀត ដែល Apple បានយកទៅប្រើ បំពាក់នៅលើផលិតផលជាច្រើនរបស់ខ្លួន”៕
X
5s