LG ​ទើប​បង្អួត​សមិទ្ធផល​អស្ចារ្យ ជា​ Bluetooth Speaker អណ្ដែត​ក្នុង​លំហ មិន​ចេះ​ចូល​ទឹក យ៉ាង​ទំនើប!​



ក្រុមហ៊ុន LG ថ្មីៗនេះ ទើបប្រកាសសមិទ្ធផលថ្មី មិនមែនជាស្មាតហ្វូនទេ ប៉ុន្តែជាឧបករណ៍អេឡិចត្រូនិកទំនើប សម្រាប់ការកម្សាន្តបទចម្រៀងទៅវិញ។ វាជាឧបករណ៍បំពងសម្លេងទំនើបប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែ និងមិនចេះចូលទឹក (waterproof)។ Bluetooth Speaker ថ្មីរបស់ LG នេះមានឈ្មោះថា LG PJ9 ដែលត្រូវលាតត្រដាងដល់មហាជនក្ដៅៗ មុនព្រឹត្តិការណ៍ CES 2017 មកដល់ ដែលនឹងប្រារព្ធធ្វើនៅសប្ដាហ៍ក្រោយ។ តើ PJ9 មានអ្វីខ្លះពិសេស? PJ9 គឺជាឧបករណ៍បំពងសម្លេងទំនើបប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែ Bluetooth និងអាចធន់នឹងការប៉ះទឹក ព្រោះវាជា Waterproof Speaker។ លើសពីនេះ វាអាចឱ្យអ្នកបើកស្ដាប់បានរយៈ‍ពេលរហូតដល់ ១០ម៉ោងឯណោះ រាល់ពេលសាកថ្មពេញ។ Speaker ចេញថ្មីរបស់ LG នេះ អាចធន់នឹងទឹកបានរយៈពេល ៣០នាទី ក្នុងជម្រៅ ១ម៉ែត្រ។

lg-pj9

តម្លៃ Speaker ម៉ាក LG PJ9 នេះ មិនទាន់ត្រូវក្រុមហ៊ុនបញ្ជាក់ឱ្យដឹងនៅឡើយ។ យ៉ាងណា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ នឹងនាំយកសមិទ្ធផលរបស់ខ្លួននេះទៅតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2017 ហើយគេរំពឹងថា ក្រុមហ៊ុននឹងទម្លាយតម្លៃរបស់វាមិនខាន។ LG ថែមទាំងត្រូវគេរំពឹងថា នឹងបង្ហាញសមិទ្ធផលក្រៅពី Speaker គឺនៅមានស្មាតហ្វូនថ្មីៗ ដូចជាត្រកូល Stylo 3 និងស៊េរី K ជាដើម អាចមាន K10, K8, K4 និង K3។ ហើយនៅចុងខែកុម្ភៈ ឬដើមខែមីនា ក្រុមហ៊ុននឹងបន្តសម្ពោធកំពូលស្មាតហ្វូន LG G6 ថែមទៀត៕
X
5s