Apple នឹងផលិត iPhone អេក្រង់ ៥អ៊ីញថ្មី នៅឆ្នាំ២០១៧ ភ្ជាប់កាមេរ៉ាភ្លោះទម្រង់បញ្ឈរមិនធ្លាប់មាន!
ផ្អែកតាមរបាយការណ៍ពីប្លុកនៃគេហទំព័រ Mac Otakara ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple ទំនងនឹងសម្រេចចិត្ត ក្នុងការផលិតម៉ូដែល iPhone ភ្ជាប់អេក្រង់ ៥អ៊ីញ អមមកជាមួយកាមេរ៉ាចំនួនពីរគ្រាប់នៅផ្នែកខាងក្រោយ។ យ៉ាងណា កាមេរ៉ាពីរគ្រាប់នោះ គឺត្រូវបានតម្រៀបដាក់បញ្ឈរលើក្រោម មិនដូចជាការតម្រៀបឆ្វេងស្ដាំ ដូចនៅលើ iPhone 7 Plus បច្ចុប្បន្ននោះឡើយ។