ក្រុមហ៊ុន​ ​Xiaomi ​​​​​មិន​សូវ​ឡើង​កូដ​ផ្នែក​ទូរស័ព្ទ​ លោត​ចូល​វិស័យ​​​​​ធនាគារ​អនឡាញ​​​



​យោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ Reuters ​បាន​​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​​ ​​ Xiaomi ​នឹង​​បើក​ដំណើរការ​ធនាគារ​​អនឡាញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ​​ តាម​ប្រភព​ពី​ក្រុម​អ្នក​វិនិយោគ​​​ដែល​បាន​ថ្លែង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ធនាគារ​ថ្មី​នោះ​មាន​ឈ្មោះ​ថា​ Sichuan XW Bank ​​បន្ទាប់​ពី​ក្រុម​វិនិយោគ​ និង​ម្ចាស់​ភាគហ៊ុន​បាន​អនុម័ត​ និង​សម្រេច​​កំណត់​ឈ្មោះ​នេះ​ជា​ផ្លូវ​ការ។ ​​​​ការ​សម្រេច​ប្រឡូក​នៅ​ក្នុង​វិស័យ​ធនាគារ​​នេះ​ ​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា​ អាជីកម្ម​​ផ្នែក​ទូរស័ព្ទ​ហាក់​មិន​សម​ប្រកប​​ប៉ុន្មាន​ នេះ​ ដោយ​សារ​តែ​ចំនួន​លក់​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​​ធ្លាក់​ចុះ​ដែរ។ ក្រុមហ៊ុន​​ក៏​បាន​ចាប់​យក​ផលិតផល​សម្រាប់​គេហដ្ឋាន​ទំនើប​(Smart Home) ​បន្ថែម​ទៀត ​​​ពី​លើ​ផលិតផល​ Software ​​ដែល​ផ្ដោត​លើ​ប្រ័ពន្ធ​អេកូឡូស៊ី៕ ដោយ៖ វេហា​
X
5s