ប្រិយមិត្ត​ដឹង​អត់​ថា ប្រទេស​​ណា​​លក់​ទូរស័ព្ទ iPhone ​ថ្លៃ​បំផុត​លើ​ពិភពលោក?​



ជា​ការ​ពិត iPhone តែងតែ​ជា​ទូរស័ព្ទ​ពេញ​និយម​សម្រាប់​យុវវ័យ​សម័យ​បច្ចុប្បន្ន ​ហើយ​តម្លៃ​របស់​វា ហាក់​ខ្ពស់​ជាង​ស្មាតហ្វូន Android ​ភាគ​ច្រើន ដោយសារ​ភាព​ទំនើប មុខងារ​ថ្មីៗ ពិសេស​គឺ​មាន​ល្បឿន​ដំណើរការ​រលូន​ល្អ។ ដោយសារ​បែបនេះ​ហើយ​ទើប iPhone ថ្លៃ ក៏​នៅ​តែ​មាន​អ្នក​តាម​ទិញ​ប្រើ ម្យ៉ាង​ដោយ​ការ​យល់​ថា កាន់​ទូរស័ព្ទ iPhone ក្នុង​ដៃ​គឺ​មាន​តម្លៃ​ជាង​ស្មាតហ្វូន​ឯទៀត។ ចុះ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា តើ​ប្រទេស​ណា លក់​ទូរស័ព្ទ iPhone ក្នុង​តម្លៃ​ថ្លៃ​ជាង​គេ? ខាង​ក្រោម​នេះ ជា​បណ្ដា​ប្រទេស​ដែល​ដាក់​លក់ iPhone ក្នុង​តម្លៃ​ខ្ពស់ៗ​បំផុត។ យោងតាម​របាយការណ៍​ពី​ការ​ផ្ទៀងផ្ទាត់​តម្លៃ​លក់ iPhone នៅ​លើ​ទីផ្សារ​របស់​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ធ្វើ​ឡើង​ដោយ​ធនាគារ​អាល្លឺម៉ង់ Deutsche Bank បង្ហាញ​ថា ប្រេស៊ីល ជា​ប្រទេស​ដែល​លក់​ទូរស័ព្ទ iPhone ក្នុង​តម្លៃ​ខ្ពស់​ជាង​គេ បន្ទាប់​មក​គឺ​ឥណ្ឌូណេស៊ី និង​ស៊ុយអែត ក្នុង​ចំណោម​ប្រទេស​ដែល​ស្រង់​បាន​ជាង ២០ប្រទេស​ដូច​ខាង​ក្រោម៖

ផ្អែក​តាម​តារាង​ខាង​លើ​បង្ហាញ​ថា ប្រេស៊ីល​ជា​ប្រទេស​ដែល​លក់ iPhone ក្នុង​តម្លៃ​ថ្លៃ​ជាង​គេ។ ក្នុង​ឆ្នាំ២០១៥ ប្រេស៊ីល​លក់ iPhone ក្នុង​តម្លៃ ១២៥៤ដុល្លារ លុះ​មក​ដល់​ឆ្នាំ២០១៦ ធ្លាក់​ថ្លៃ​មក​ត្រឹម ៩៣១ដុល្លារ។ ក្នុង​នោះ​ រុស្ស៊ី​ជាប់​លេខ​ពីរ​ដែល​លក់​ថ្លៃ​បន្ទាប់ គឺ​នៅ​ឆ្នាំ២០១៥ លក់ iPhone ​មួយ​គ្រឿង​តម្លៃ ៩៣២ដុល្លារ ហើយ​មក​ដល់ ២០១៦ នេះ គឺ​លក់​នៅ​ត្រឹម ៦៩៥ដុល្លារ។ លេខ​៣ គឺ​ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ២០១៥ លក់​ក្នុង​តម្លៃ ៨៦៤ដុល្លារ ហើយ​មក​ដល់ ២០១៦ តម្លៃ​នៅ​ទ្រឹង​ដដែល​គឺ ៨៦៥ដុល្លារ។ បញ្ជាក់៖ ប្រសិន​យើង​គិត​តែ​នៅ​ក្នុង​ឆ្នាំ២០១៦ នេះ ឃើញ​ថា ប្រេស៊ីល​នៅ​តែ​ឈរ​នៅ​កំពូល​តារាង​ជាប់​ជា​ប្រទេស​លក់​ iPhone ថ្លៃ​បំផុត បន្ទាប់​មក ឥណ្ឌូណេស៊ី ស៊ុយអែត ឥណ្ឌា អ៊ីតាលី និង​ដាណឺម៉ាក​ជាដើម៕
X
5s