គន្លឹះ​ Download វីដេអូលើ Facebook មិនបាច់ប្រើ IDM ឬកម្មវិធីជំនួយអ្វីទាំងអស់!​



ទំព័រនេះ​ យើង​សូម​បង្ហាញ​ប្រិយមិត្ត​អ្នក​អាន​អំពី​របៀប​ទាញ​យក​ វីដេអូ​ចេញ​ពី​ Facebook បាន​យ៉ាង​ងាយស្រួល ដោយ​មិន​បាច់​ស្មុគស្មាញ ចំណាយ​ពេល​ច្រើន ទៅ​ដំឡើង​កម្មវិធី​ជំនួយ​អ្វី​ទាំង​អស់។ តោះ​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាងក្រោម៖ ១) ចូលទៅ Facebook wall នូវវីដេអូណាមួយលោកអ្នកចង់ download។ ចុចលើវីដេអូដើម្បីបើកឱ្យលេង (play) រួច​ហើយ​ សូមមើល URL ដែលស្ថិតនៅលើរបារអាសយដ្ឋានខាងលើ ដោយប្ដូរពី ‘www’ ទៅជា ‘m’ វិញ។

អ្នក​ក៏​អាច​ផ្លាស់ប្ដូរ​ទម្រង់​នៃ​ការ​មើល ទៅ​ជា​ទម្រង់​ទូរស័ព្ទ​នេះ​​តែ​ម្ដង​នៅ​ខណៈ​ពេល​ធ្វើការ​ឆែក​ New Feeds។ នៅ​ពេល​ឃើញ​វីដេអូ​ណាមួយ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូតុង Play នោះ​នឹង​ឃើញ​មានប៊ូតុង​រូប​ក្បាល​ព្រួញ​ចុះក្រោម ដែល​ជា​កន្លែង​សម្រាប់​ឱ្យ​លោក​អ្នក Download វីដេអូ​បាន។ (មើល​រូប)

    តែប៉ុណ្ណោះ លោកអ្នកអាច download វីដេអូគ្រប់ពេល គ្រប់ទីកន្លែង នៅលើកុំព្យូទ័របានយ៉ាង​ងាយស្រួលមិនបាច់​ ដំឡើងកម្មវិធីជំនួយអ្វី​ទៀត​ឡើយ៕ ដោយ៖ រឹទ្ធិរាជ
X
5s