Lenovo ទើបសម្រេចបាន Gaming Laptop ខ្លាំងថ្មី ២ម៉ូដែលក្រាហ្វិក GTX 1060 ទំហំ 6GB និងមាន CPU ជំនាន់ចុងក្រោយ
ពិព័រណ៍ CES 2017 ឆ្នាំនេះ ក្រុមហ៊ុន Lenovo បានត្រៀមបង្ហាញចេញស៊េរីកុំព្យូទ័រ Gaming Laptop សមត្ថភាពមធ្យមម៉ូដែលថ្មីៗ ដើម្បីជាជម្រើសដល់អ្នកប្រើប្រាស់ បំណងចង់ក្ដោបក្ដាប់ចំណែកទីផ្សារបានកាន់តែច្រើន។ ជាក់ស្ដែងក្រុមហ៊ុនមានកុំព្យូទ័រ Gaming Laptop ស៊េរីថ្មី ម៉ូដែល Legion Y520 ដែលភ្ជាប់មកជាមួយលក្ខណៈសម្បត្តិបង្គួរល្មមអាចលេងហ្គេមបានរលូនល្អ។