Casio ទើបបញ្ចេញនាឡិកា Smartwatch ស៊េរីថ្មីទំនើបមាន GPS ដើរដោយ Android Wear 2.0 និងមិនចូលទឹក
ថ្មីៗនេះក្រុមហ៊ុនឯកទេសផលិតនាឡិកា Casio បានបង្ហាញចេញនាឡិកាដៃឆ្លាតវៃ ទំនើបស៊េរីថ្មីនៅក្នុងពិព័រណ៍ CES។ Smarwatch នេះមានឈ្មោះថា Casio WSD-F20 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Wear 2.0។
នាឡិកា WSD-F20 ថ្មីរបស់ក្រុមហ៊ុនជប៉ុននេះ បានផលិតដោយបំពាក់នូវមុខងារការពារការជ្រាបទឹក MIL-STD-801G ដែលអាចធន់នឹងជម្រៅទឹករហូតដល់ ៥០ម៉ែត្រ។ ពិសេសទៀតនេះ វាត្រូវបានបំពាក់ប្រព័ន្ធ GPS sensor ហើយអាចបង្ហាញផែនទីទាំងក្នុងទម្រង់អនឡាញ (online) និងអូហ្វឡាញ (offline) ជាមួយផែនទីកូល័រ អមជាមួយមុខងារចាប់យកសកម្មភាពផ្សេងៗទៀត (activity tracker)។
នាឡិកា Casio WSD-F20 នឹងមានលក់នៅលើទីផ្សារចាប់ពីខែមេសាខាងមុខ ខណៈដែលតម្លៃរបស់វាត្រូវគេរំពឹងថា ប្រហែល ៥០០ដុល្លារអាមេរិក៕