Wow! ​Dell ​ទើប​បញ្ចេញ​ XPS 27 ​ស៊េរី​កុំព្យូទ័រ all-in-one ​យ៉ាង​ទំនើប​មាន​អេក្រង់ 4K និង​មាន 10 speakers!​



វា​ពិត​ជា​ទំនើប​ដែល​ស៊េរី​កុំព្យូទ័រ XPS ​របស់​ក្រុមហ៊ុន Dell ត្រូវ​បាន​អភិវឌ្ឍ និង​បាន​បន្ថែម​ស៊េរី all-in-one PC ដូច្នេះ។ ​កុំព្យូទ័រ​ដែល​បាន​រួម​បញ្ចូល​ទាំង​ម៉ាស៊ីន​នៅ​លើ​អេក្រង់​ជាមួយ​គ្នា​នេះ មាន​ទំហំ ២៧អ៊ីញ កម្រិត resolution ​ខ្ពស់​រហូត​ដល់ 4K display។ ម៉ាស៊ីន all-in-one ទំនើប​នេះ ​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ទាន់សម័យ ពិសេស​មាន​គែម​អេក្រង់​យ៉ាង​ស្ដើង​ទំនើប។ លើស​ពី​នេះ វា​បាន​បំពាក់​ឧបករណ៍​បំពង​សំឡេង គឺ speaker រហូត​ដល់ ១០គ្រាប់​ឯណោះ ធ្វើ​ឱ្យ​ការ​បញ្ចេញ​សំឡេង​កាន់តែ​លាន់ឮ និង​ពីរោះ។ ​កុំព្យូទ័រ all-in-one ​ថ្មី​របស់ Dell នេះ​ត្រូវ​បាន​ផលិត ស្រោប​ដោយ​អាលុយម៉ីញ៉ូម ​ទំនើប​ជាង​កុំព្យូទ័រ all-in-one មុនៗ​ដែល​ផលិត​ពី​ប្លាស្ទិក។ អេក្រង់ ២៧អ៊ីញ​របស់​វា គឺ​មាន​កម្រិត​បង្ហាញ​រូប​ច្បាស់​ម៉ត់​រហូត​ដល់ 4K Ultra HD (3840x2160)px និង​អាច​ប្រើ touchscreen បាន​ថែមទៀត។ Speaker នៅ​លើ XPS all-in-one នេះ ជា​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Jack Joseph Puig ​ដែល​ក្រុមហ៊ុន Dell បាន​ចាប់ដៃ​សហការ​គ្នា។

XPS 27 ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ជំនាន់​ទី៦ Skylake Intel Core i7-6700 ឬ i5-6400 ​អម​ដោយ RAM 8GB និង​អាច​បង្កើន​ដល់ 64GB ប្រភេទ DDR4។ វា​បាន​បញ្ចូល​នូវ​ក្រាហ្វិក AMD R9 M470X និង M485X ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ 1TB SSD ឬ 2TB SATA hard drive ​+ 32GB M.2 SSD។ មិន​តែ​ប៉ុណ្ណោះ​កុំព្យូទ័រ all-in-one ថ្មី​នេះ ក៏​មាន​រន្ធ USB-C ចំនួន២ ផង​ដែរ និង​មាន​រន្ធ Thunderbolt 3 ថែមទៀត។ រន្ធ​កាស​នៅ​តែ​មាន ក៏​ដូច​ជា​រន្ធ SD card។ កុំព្យូទ័រ​នេះ ភ្ជាប់​មក​ស្រាប់​នូវ​តំណភ្ជាប់ 802.11ac Wi-Fi និង Bluetooth 4.0 ​ហើយ​ភ្ជាប់​មក​នូវ​កាមេរ៉ា Windows Hello IR ​ដែល​អាច​ឱ្យ​អ្នក sing in ​ដោយ​គ្រាន់តែ​អង្គុយ​មុខ​កុំព្យូទ័រ​ប៉ុណ្ណោះ។ តម្លៃ​របស់ XPS 27 all-in-one ចាប់​ពី ១៤៩៩ដុល្លារ​អាមេរិក ហើយ​អាច​ថ្លៃ​ជាង​នេះ​អាស្រ័យ​លើ​តម្រូវការ Hardware ខ្ពស់ៗ៕
X
5s