អាមេរិកទម្លាក់គ្រាប់បែកជាង ២៦ ០០០គ្រាប់នៅប្រទេស ៧ឆ្នាំ២០១៦
យោងតាមការសិក្សារស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយលោក Micah Zenko ព្រឹទ្ធាចារ្យនៅក្រុមប្រឹក្សាទំនាក់ទំនងការបរទេស និងអ្នកស្រាវជ្រាវលោក Jennifer Wilson បានបង្ហាញថា អាមេរិកទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ នៅបណ្ដាប្រទេសជាច្រើន។
យោងតាមការគណនាដែលមន្ទីរបញ្ចកោណកាលពីពេលថ្មីៗនេះវិញបង្ហាញថា អាមេរិកទម្លាប់គ្រាប់ប្រមាណ ២៦ ១៧១គ្រាប់នៅក្នុងបណ្ដាប្រទេសចំនួន ៧ក្នុងនោះមានដូចជា ស៊ីរី (១២.១៩២ គ្រាប់) និង អ៊ីរ៉ាក់ (១២.០៩៥ គ្រាប់) ដែលជាទីតាំងជម្រករបស់ក្រុមរដ្ឋឥស្លាម ISIS។ ក្រៅពីប្រទេសពីរនេះ មានអាហ្វហ្គានីស្ថាន (១.៣៣៧គ្រាប់) លីប៊ី (៤៩៦គ្រាប់) យេម៉ែន (៣៤គ្រាប់) សូម៉ាលី (១៤គ្រាប់) និងប៉ាគីស្ថាន (៣គ្រាប់)៕