Intel ​ជិត​​សម្រេច​​បាន​​​ម៉ូឌឹម​ 5G ​ល្បឿ​ន​​កប់​ពពក​រហូត​ដល់ 5Gbps អាច Download ​វីដេអូ 50GB ប្រើ​ពេល​តែ ៨០វិនាទី!​



ខណៈ​ជ្រុង​ខ្លះ​នៃ​ពិភពលោក​នៅ​ពុំ​ទាន់​បាន​ស្គាល់​អ៊ីនធឺណិត 4G ​នៅ​ឡើយ​ផង​នោះ ចំណែក​ពេល​នេះ 5G កំពុង​ត្រូវ​បាន​បំផុស​ព័ត៌មាន​ជា​បន្តបន្ទាប់​អំពី​ដំណើរការ​អភិវឌ្ឍ​ទៅ​ហើយ។ ក្នុង​នោះ ក្រុមហ៊ុន​ឯកទេស​ផលិត​បន្ទះ​ឈីប Dell ក៏​ទើប​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា ម៉ូឌឹម 5G ​ជិត​រួចរាល់​ក្នុង​ការ​ផលិត​ហើយ ដែល​វា​នឹង​មាន​ល្បឿន​ទាញ​យក (Download) រហូត​ដល់ 5Gbps ទៅ​ហើយ។

ល្បឿន 5gigabit/ វិនាទី​នេះ នឹង​ធ្វើឲ្យ​ការ​ទាញ​យក​វីដេអូ​ទំនើប 50GB ​ចំណាយ​ពេល​យ៉ាង​ខ្លី​បំផុត​ត្រឹមតែ​ប្រហែល ៨០វិនាទី​ប៉ុណ្ណោះ។ ឈីប​ម៉ូឌឹម​របស់ Intel មាន​សមត្ថភាព​ខ្លាំង​បែប​នេះ គឺ​អាស្រ័យ​ដោយ​ការ​ច្របាច់​បញ្ចូល​នូវ​បច្ចេកវិទ្យា​មួយ​ចំនួន​នៅ​ក្នុង​នោះ ដូច​ជា: bandwidth aggregation, ultra-low latency frequencies, MIMO, advanced channel coding និង 4G fallback។ វា​ក៏​ត្រូវ​បាន​ឌីហ្សាញ ដំណើរការ​ជាមួយ 4G ​សព្វថ្ងៃ​បាន​ផង​ដែរ។ ប្រភេទ​នៃ bandwidth និង extra-low latency លើ 5G network នឹង​ធ្វើឱ្យ​ល្បឿន​បញ្ជូន​ទិន្នន័យ​បាន​យ៉ាង​លឿន និង​ផ្ដល់​មាតិកា​មាន resolution ខ្ពស់ៗ​បាន​ល្អ។ 5G network ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​ជា​បណ្ដើរៗ​ហើយ ក្នុង​នោះ​មាន ក្រុមហ៊ុន Verizon ជាដើម ដែល​បាន​បង្កើត ឧបករណ៍​សម្រាប់​ប្រព័ន្ធ 5G សម្រាប់​ជួសជុល​សេវា 5G នៅ​ក្នុង ១០ទីក្រុង ខណៈ​ដែល AT&T ​ជួល​សញ្ញា 5G ​ក្នុង​ការ​ផ្សាយ​សេវាកម្ម​ទូរស័ព្ទ DirectTV Now របស់​ខ្លួន​ផង​ដែរ។ ចំណែក T-Mobile វិញ​មាន​គម្រោង​ចូល​ខ្លួន​ក្នុង​ការ​ដាក់​ពង្រាយ 5G ​នៅ​ក្នុង​ឆ្នាំ២០២០ ខាង​មុខ ដែល​ដំណាក់កាល​អភិវឌ្ឍ 5G ដំបូង​អាច​មាន​ល្បឿន 12Gbps ​សម្រាប់​ល្បឿន Download។ ក្រៅពី​ក្រុមហ៊ុន​អាមេរិក​ក៏​នៅ​មាន ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ដែល​កំពុង​យក​ចិត្ត​ទុកដាក់​អភិវឌ្ឍ 5G ផង​ដែរ មាន​ដូច​ជា Samsung និង Korea Telecom ជាដើម ដែល​នឹង​ហក់​ចូល​ទីផ្សារ​នៅ​ឆ្នាំ២០១៨ ខាង​មុខ៕
X
5s