​LG ​បង្អួត​ទូរទស្សន៍​មហា​ស្ដើង​មិន​គួរ​ឱ្យ​ជឿ​កម្រាស់​ត្រឹមតែ ២,៥មិល្លីម៉ែត្រ នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2017 (Video)​



ក្រុមហ៊ុន LG ហាក់​បោះជំហាន​ជើង​ទៅ​មុខ​ទៀត​ហើយ ជាមួយ​ការ​អភិវឌ្ឍ​ខ្លួន​លើ​បច្ចេកវិទ្យា​ទូរទស្សន៍។ ជាក់ស្ដែង​នៅ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES ឆ្នាំ២០១៧ នេះ LG បាន​តាំង​បង្ហាញ​សមិទ្ធផល​ថ្មី​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​ខ្លួន ដែល​ជា​ទូរទស្សន៍​មហា​ស្ដើង ត្រូវ​បាន​ហៅ​ឈ្មោះ​ថា Signature OLED W7។ ទូរទស្សន៍​សម្រាប់​ភ្ជាប់​ជញ្ជាំង​នេះ មាន​ទំហំ​អេក្រង់ ៧៧អ៊ីញ និង ៦៥អ៊ីញ និង​មាន​កម្រាស់​យ៉ាង​ស្ដើង​ត្រឹមតែ ២,៥៧មិល្លីម៉ែត្រ​ប៉ុណ្ណោះ។ https://youtu.be/GFvFvVOZBW0 ទូរទស្សន៍​ថ្មី​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​បាន​ផលិត​ឡើង មាន​កម្រាស់​យ៉ាង​ស្ដើង ដែល​ស័ក្ដិសម​ប្រើ​ដោយ​ការ​ភ្ជាប់​ទៅ​ជញ្ជាំង ជាជាង​តាំង​បញ្ឈរ។ ក្រុមហ៊ុន​បាន​ហៅ​ការ​ឌីហ្សាញ​ពិសេស​នេះ​ថា ដួច​ជា​ការ​តាំង​រូបថត​នៅ​លើ​ជញ្ជាំង​អីចឹង “Picture-On-Wall” ពីព្រោះ W7 ​មាន​កម្រាស់​ស្ដើង​ខ្លាំង។ ក្នុង​នោះ​ក៏​មាន​របារ​ទ្រ ជា​គូ​នឹង​ទូរទស្សន៍​ផង​ដែរ ហើយ​វា​ត្រូវ​បាន​បង្កប់​ឧបករណ៍​បំពងសំឡេង​ពីរោះ​ក្នុង​នោះ​ផ្ទាល់តែ​ម្ដង។

អេក្រង់​ទូរទស្សន៍ W7 គឺ​បាន​នូវ​បច្ចេកវិទ្យា Organic light-emitting diode (OLED) ​ដែល​ធ្វើ​ឱ្យ​អេក្រង់​បង្ហាញ​ពណ៌​ចេញ​មក​ច្បាស់​បាន​ត្រឹមត្រូវ ហើយ​នៅ​តែ​អាច​រក្សា​កម្រាស់​បាន​យ៉ាង​ស្ដើង​ដដែល។ LG បាន​លើកឡើង​ថា ទូរទស្សន៍​នឹង​នាំ​ឱ្យ​ជីវិត​របស់​លោក​អ្នក​ហាក់​ស្ថិត​នៅ​ក្នុង​ពិភពលោក​ការ​តាំង​រូបថត​អីចឹង។ ទន្ទឹម​នោះ ក្រុមហ៊ុន​ក៏​នៅ​មាន​ទូរទស្សន៍​ទំនើប​ប៉ុន្មាន​ម៉ូដែល​ផ្សេង​ទៀត​ក្នុង​ការ​បង្ហាញ​ជូន​សាធារណជន​នៅ​ក្នុង​ពិព័រណ៍ CES ឆ្នាំ​នេះ​ផង​ដែរ ដូច​ជា សB7, C7 និង G7៕
X
5s