មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ ​ASUS ​ស្ដង់ដារ​មាន​នៅ​កម្ពុជា​​យើង​ហើយ​​



​​​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ផលិតផល​របស់​ក្រុមហ៊ុន​ ​ASUS ​ស្ដង់ដារ​មាន​នៅ​កម្ពុជា​យើង​ហើយ​ដែល​ត្រូវ​បាន​បើក​សម្ពោធ​កាល​ពី​ព្រឹក​មិញ​នេះ​ ក្រោម​​វត្តមាន​ប្រធាន​​ជាន់​ខ្ពស់​​​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ​ ​ទីតាំង​ផ្លូវ​ការ​របស់​មជ្ឈមណ្ឌល​​ដែល​មាន​វត្តមាន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ​​ គឺ​ស្ថិត​នៅ​​ផ្ទះ​លេខ​ ​៩៧​E0 ​ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​មនោរម្យ​ ខណ្ឌ​ ៧​មករា​ រាជធានី​ភ្នំពេញ។ ​​​ ការ​បើក​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ស្ដង់ដារ​ផ្លូវ​ការ​ដំបូង​នៅ​កម្ពុជា​នេះ​ដោយ​សារ​តែ​តម្រូវ​ការ​លើ​ផលិតផល​ ASUS នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​  Jeff Lo ​ប្រធាន​ជាន់​ខ្ពស់​ប្រចាំ​នៅ​​តំបន់​អាស៊ីប៉ាស៊ីហ្វិច។ លោក​បាន​ឱ្យ​ដឹង​បន្ថែម​ទៀ​ត​ថា​ ​នៅ​កម្ពជា​ចំណែក​ទីផ្សារ​កុំព្យូទ័រ​​ម៉ាក​ ASUS មាន​ទំហំ​ ៣០%​នៃ​ទីផ្សារ​សរុប​ គឺ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១​នៅ​កម្ពុជា​ ខណៈ​ចំណែក​ទីផ្សារ​​កុំព្យូទ័រ​ប្រភេទ​លេង​ហ្គេម​មាន​ទំហំ ៤០%​នៃ​ទីផ្សារ​សរុប។ ដោយ​ឡែក​ ទីផ្សារ​​ទូរស័ព្ទ​វិញ ​លោក​ប្តេជ្ញា​ថា​ នឹង​លក់​ឱ្យ​បាន​ ​៥%​ក្នុង​ឆ្នាំ​ថ្មី​នេះ​​។ ​ប្រធាន​ជាន់​ខ្ពស់​ដដែល​រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«ក្រុមហ៊ុន​ASUS គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​គុណភាព​ផលិតផល និង​សេវាកម្ម​។ នេះហើយ​ជា​ពាក្យស្លោក​របស់​ក្រុមហ៊ុន ហេតុដូច្នេះ​ពួកយើង​បាន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ជួសជុល​ដែល​ប្រកបដោយ​វិជ្ជាជីវ​: និង​កំរិត​តាម​ស្តង់ដារ​អន្តរជាតិ​ដើម្បី​ផ្តល់​ការយកចិត្តទុកដាក់​ដ​ល់​អតិថិជន​គ្រប់រូប​ក្នុងប្រទេស​កម្ពុជា ហើយ​ពួកយើង​មាន​គម្រោង​បើក​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ជួសជុល​នៅតាម​ខេត្ត​សំខាន់ ៗ​ទៀត​ក្នុង​ឆ្នាំ​២០១៧​នេះ​ផងដែរ​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ASUS​គឺជា​ក្រុមហ៊ុន​ដំបូង​គេ បង្អស់​ដែលមាន​ការធានា​២​ឆ្នាំ​គ្រប់​ប្រទេស​អន្តរជាតិ​ទៅលើ​កុំព្យូទ័រ និង​ការធានា​១​ឆ្នាំ​ចំពោះ​ទូរស័ព្ទដៃ​ថែមទៀត​ផង​»។ ​ ​សូម​បញ្ជាក់​ថា​ ​នេះ​គឺជា​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ដំបូង​គេ​បង្អស់​​នៅ​កម្ពុជា​ដែលមាន​ទីតាំង​ជិត​ទីប្រជុំជន ទីធ្លា​ធំ​ទូលាយ​សម្រាប់​រង់ចាំ និង​មានការ​រចនា​បែប​ស្តង់ដា រួមជាមួយ​ការយកចិត្តទុកដាក់​ខ្ពស់​សម្រាប់​អតិថិជន​គ្រប់រូប និង​មាន​ដាក់​ផលិតផល​តេស្ត​​ច្រើន​ម៉ូដែល៕​
X
5s