Nokia 8 ​Supreme ​កំពូល​ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ ល្បី​ថា នឹង​ត្រូវ​វែកមុខ​នៅ MWC 2017 មាន RAM 6GB!​



ខណៈ​សាធារណជន​យ៉ាង​ច្រើន​កំពុង​ទន្ទឹង​ផ្លូវ ស្មាតហ្វូន Nokia ថ្មី​ល្បី​ថា នឹង​វិល​មក​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​សាជាថ្មី​នោះ ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា នឹង​មាន Nokia 8 Supreme ​អម​ជាមួយ​អេក្រង់ ៥,៧អ៊ីញ​ប្រភេទ Quad HD ​នឹង​ត្រូវ​សម្ពោធ​ចេញ​អំឡុង​ព្រឹត្តិការណ៍ MWC 2017 ឆាប់ៗ​ខាង​មុខ។

ក្នុង​សមាជ​ឧបករណ៍​ចល័ត (ទូរស័ព្ទ​ដៃ / ថេប្លេត) MWC ឆ្នាំ២០១៧ ខាង​មុខ​នេះ គេ​រំពឹង​ថា នឹង​មាន​ស្មាតហ្វូន Nokia ស៊េរី​ថ្មី​សមត្ថភាព​ខ្ពស់ ចេញ​មក​បង្ហាញ​ខ្លួន​ផ្លូវការ​មិន​ខាន ដែល​វា​អាច​មាន​ម៉ូដែល Nokia 8 Supreme ភ្ជាប់​អេក្រង់ ៥,៧អ៊ីញ Quad HD កម្រិត 2560x1440px។ Nokia 8 Supreme ​មាន​ចចាមអារ៉ាម​ថា នឹង​បំពាក់​ឈីប Qualcomm Snapdragon 821 ​ឬ អាច​បំពាក់​ដល់​ជំនាន់​ចុងក្រោយ Snapdragon 835 តែម្ដង។ ស ផលិតផល​ថ្មី​នេះ ថែមទាំង​ត្រូវ​គេ​រំពឹង​ទៀត​ថា អាច​ភ្ជាប់​មក​ជាមួយ RAM ទំហំ 4GB ឬ 6GB ​ហើយ​នឹង​មាន​ជម្រើស​មេម៉ូរី​ម៉ាស៊ីន​ទំហំ 64GB និង 128GB។ រីឯ​កាមេរ៉ា​មាន​ទំហំ 24MP ​អម​ដោយ​បច្ចេកវិទ្យា OIS និង Super EIS ហើយ​កាមេរ៉ា​មុខ​ទំហំ 12MP៕ រង់ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា តើ Nokia ពិត​ជា​នឹង​ចេញ Nokia 8 Supreme ដូច​ចចាមអារ៉ាម​នេះ​ឬ​ទេ? ចុះ​ប្រសិន​មាន​ពិត តើ​ប្រិយមិត្ត​ណាខ្លះ ចុះ​ឈ្មោះ​ជា Fan របស់ Nokia ម្ដង​ទៀត?
X
5s