មើល​ម៉េច​ដឹង​ថា ឆ្នាំ​សាក iPhone ហ្ស៊ីន ឬ​ក្លែងក្លាយ?​



ប្រិយមិត្ត​ដែល​កំពុង​ពិចារណា​ទិញ​ទូរស័ព្ទ iPhone ជជុះ​ភាគ​ច្រើន​មាន​ការ​ភ័យខ្លាច​ នឹកគិត​ ថា​គ្រឿង accessories (កាស ឆ្នាំងសាក ខ្សែសាកថ្ម និង​សំបក​ជាដើម) ​ដែល​ភ្ជាប់​មក​ជាមួយ iPhone ជជុះទាំងនោះ ​ភាគ​ច្រើន​ជា​ផលិតផល​ក្លែងក្លាយ មិនមែន​ជា​របស់​ហ្ស៊ីន​ទេ។ ដូច្នេះ​ទំព័រ​នេះ យើង​សូម​លើក​យក​ចំណុច​សំខាន់ៗ​ប៉ុន្មាន​ចំណុច​ដែល​អាច​សម្គាល់​មើល​ដឹង​ថា ឆ្នាំង​សាក iPhone ពិត​ឬ​ក្លែងក្លាយ​៖ រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​​ពិត​ព្រោះ​អក្សរ​ដែល​បោះពុម្ព​នៅ​លើ​ឆ្នាំង​សាក​ពិត​គឺ​មិន​សូវ​ច្បាស់​និង​ពិបាក​អាន។ ចំណែក​រូប​ខាង​ស្តាំ​គឺ​ក្លែងក្លាយ​​ព្រោះ​អក្សរ​ច្បាស់ ​និង​អាច​អាន​បាន​យ៉ាង​រលូន​តែ​អក្ខរាវិរុទ្ធ​ភាគ​ច្រើន​សរសេរ​ខុស​ឧទាហរណ៍​នៅ​ក្នុង​រូបភាព​ខាង​លើ​ដូច​ជា​ពាក្យ (Designed) និង (Equipment) ជាដើម។

ឆ្នាំង​សាក​ពិត​នៅ​រូប​ឆ្វេង​អាច​ដាក់​បញ្ឈរ​បាន។ ចំណែក​របស់​ក្លែងក្លាយ​រូប​ខាង​ស្កាំ​មិន​អាច​ដាក់​បញ្ឈរ​បាន​នោះ​ទេ។

រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​រន្ធ​សម្រាប់​ដោត​ខ្សែ USB ផ្សំ​ឡើង​ពី​ដែក​ហើយ​មាន pin ពីរ​ដែល​មាន​ រូបរាង​ទ្រវែង​និង​ចុង​ស្រួច​រាង​ត្រីកោណ។ ចំណែក​រូប​ខាង​ស្ដាំ​​គឺ​ក្លែងក្លាយ​ព្រោះ​ pin ទាំងពីរ​​មាន​កម្រាស់​ស្ដើង​និង​ចុង​ស្រួច​រាង​មូល។

រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​វា​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​ចតុកោណ​នៅ​ក្នុង​ស្រទាប់​ដែក​ដែល​ក្រាល​នៅ​ផ្ទៃ​ខាង​ក្នុង​នៃ​រន្ធ​សម្រាប់​ដោត​ខ្សែ USB។ ចំណែក​ឆ្នាំង​សាក​ក្លែងក្លាយ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​​បណ្ដោយ​ទ្រវែង៕

ក្រៅពី​នេះ នៅ​មាន​ចំណុច​ដែល​អាច​សម្គាល់​ផ្សេងៗ​ទៀត​ដូច​ខាងក្រោម៖ បញ្ជាក់ (O = Original, C = Copy)

ដោយ៖ រឹទ្ធិរាជ ប្រភព៖ dream-parts
X
5s