តិចនិក Search នៅ​លើ​ Google ​៦​ចំណុច​មនុស្ស​ភាគច្រើន​មិន​ទាន់​ចេះ​



ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​បាន​ដឹង​នូវ​មុខងារ​ស្វែងរក​របស់​ក្រុមហ៊ុន Google បាន​ច្រើន​មក​ហើយ។ ប៉ុន្តែ​ដោយសារ​មុខងារ Google Search ​ផ្ដល់​បទពិសោធន៍​ថ្មីៗ ច្រើន​សំបូរបែប មិន​ងាយ​នឹង​ស្វែងយល់​អស់ ដូច្នេះ​ទំព័រ​នេះ យើង​សូម​លើក​យក​តិចនិក​ប្រើ Google Search ​ចំនួន ៦ចំណុច​មក​បង្ហាញ​ជូន​ប្រិយមិត្ត ប្រហែល​អ្នក​មួយ​ចំនួន​មិន​ទាន់​ចេះ​នៅ​ឡើយ។ ១) សរសេរ “84101” ដើម្បី​មើល​លក្ខខ័ណ្ឌ​អាកាសធាតុ​បច្ចុប្បន្ន នៅ​ទីក្រុង Salt Lake ហើយ​សរសេរ “movies 84101” នឹង​ឱ្យ​អ្នក​ជា Link ​ដើម្បី​ឆែក​ម៉ោង​សម្រាប់​មើល​កុន​នៅ​ក្នុង​តំបន់​នេះ។ ២) បញ្ចូល​ពាក្យ “define” នៅ​ពី​មុខ​ពាក្យ​ដែល​អ្នក​ចង់​ដឹង​នូវ​និយមន័យ​របស់​វា។ ឧទាហរណ៍ “define bravura”។ ៣) ការ​ប្រើ​មុខងារ Local search។ អ្នក​អាច​ចូល​ទៅ Google Local ​ដើម្បី​ស្វែងរក​ទីកន្លែង​ក្នុង​តំបន់​ដែល​អ្នក​កំពុង​ស្ថិត​នៅ។ ឧទាហរណ៍ ស្វែងរក “restaurant” តាម​រយៈ​តំណភ្ជាប់ (link) ខាង​លើ​ដើម្បី​ស្វែងរក​ភោជនីយដ្ឋាន​ក្នុង​តំបន់។ ៤) ស្វែងរក​លេខ​ទូរស័ព្ទ​នៅ​លើ Google ឧទាហរណ៍ អ្នក​បញ្ចូល​លេខ​ទូរស័ព្ទ ជាមួយ​លេខ​កូដ​តំបន់​ដើម្បី​បង្ហាញ​ឈ្មោះ និង​អាសយដ្ឋាន​ពាក់ព័ន្ធ​ទៅ​នឹង​លេខ​ទូរស័ព្ទ​នោះ។ ៥) ស្វែងរក ឱ្យ​បង្ហាញ​តែ​លទ្ធផល​ជា​ប្រភេទ​ឯកសារ PDF ឧទាហរណ៍​អ្នក​បញ្ចូល​ប្រភេទ​ឯកសារ (fileType:) ទៅ​ក្នុង​ប្រអប់ Google Search ​ដើម្បី​បង្ហាញ​លទ្ធផល​ត្រូវ​តាម​អ្វី​ដែល​ចង់​បាន។ អ្នក​ចង់​បាន​លទ្ធផល​ស្វែងរក PDF ​ដូច្នេះ​សាកល្បង​ជាមួយ​ឃ្លា​ស្វែងរក​នេះ “dell xps” fileType:pdf។ ៦) ប្រើ​មុខងារ​ម៉ាស៊ីន​គិត​លេខ Calculator ឧទាហរណ៍ នៅ​ក្នុង Google Search អ្នក​បញ្ចូល​ប្រមាណ​វិធី 100+200 នោះ​វា​នឹង​បង្ហាញ​លទ្ធផល 300ដោយ៖ រឹទ្ធិរាជ ប្រភព៖ computerhope
X
5s