Nokia 6 ​ទូរស័ព្ទ Android ​ដំបូង​របស់ Nokia ​ខ្លាំង​គួរ​សម ទទួល​បាន​ការ​កក់​ ១លាន​គ្រឿង​មុន​ថ្ងៃ​ដាក់​លក់​ផ្លូវការ​ ២ថ្ងៃ​ខាង​មុខ​



ស្មាតហ្វូន Nokia 6 ​នឹង​មាន​លក់​ផ្លូវការ​ក្នុង​ខែ​មករា​ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩ ខានស្អែក​នេះ​ហើយ។ ខណៈ​នេះ​ប្រហែល​សាធារណជន​មិន​តិច​ទេ ដែល​កំពុង​ទន្ទឹង​ចាំ​ប្រើ ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ ពិសេស​គឺ Fan របស់ Nokia ​តែម្ដង។ បើទោះបី Nokia ខាន​ផលិត​លក់​ស្មាតហ្វូន​ជ្រក​ក្រោម​ម៉ាក​យីហោ​ខ្លួន​អស់​មួយ​រយៈពេល ក៏​ដោយ ក៏​ចំនួន​អ្នក​គាំទ្រ​ក្រុមហ៊ុន​នេះ ហាក់​នៅ​មាន​នៅ​ឡើយ។ ជាក់ស្ដែង Nokia 6 ក៏​មាន​សញ្ញាណ​ល្អ​ដែរ ជាមួយ​ការ​កក់ រង់ចាំ​ទិញ​ប្រើ ពី​អតិថិជន​ឡើង​ដល់ ១លាន​គ្រឿង​ទៅ​ហើយ។

Nokia 6 គឺ​ជា​សមិទ្ធផល​ថ្មី​របស់​ Nokia និង​ក្រុមហ៊ុន HMD Global ​ដែល​បាន​សហការ​គ្នា​ផលិត ហើយ HMD ជា​អ្នក​ប្រកាស​ស្មាតហ្វូន​នេះ​ផ្លូវការ។ ទីផ្សារ​ដែល​ក្រុមហ៊ុន​កំពុង​សម្លឹង​ឃើញ​មុន​គេ ក្នុង​ការ​នាំយក Nokia 6 ទៅ​វាយលុក​នោះ គឺ​ប្រទេស​ចិន។ គិត​ត្រឹម​ថ្ងៃ​នេះ ចំនួន​កុម្ម៉ង់​បាន​កើន​ដល់ ១លាន​គ្រឿង​ហើយ សម្រាប់​ទីផ្សារ​ចិន។ https://youtu.be/CGBmZJfUWsk Nokia 6 មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖ អេក្រង់​ទំហំ ៥,៥អ៊ីញ​ប្រភេទ 2.5D ​រាង​កោង​បន្តិច​នៅ​ជ្រុង​ទាំង៤ ហើយ​ការពារ​ដោយ​កញ្ចក់ Gorilla Glass មាន resolution 1080x1920 (FHD) បំពាក់​ដោយ​ឈីប Snapdragon 430 ប្រភេទ octa-core និង​ក្រាហ្វិក Adreno 505។ Nokia 6 មាន RAM 4GB ​មេម៉ូរី​ម៉ាស៊ីន​ទំហំ 64GB, កាមេរ៉ា​ក្រោយ 16MP f/2.0 PDA auto focus និង​ខាង​មុខ 8MP f/2.0 aperture។ វា​នឹង​មាន​លក់​នៅ​លើ​គេហទំព័រ JD.com ក្នុង​តម្លៃ ២៤៥ដុល្លារ​អាមេរិក៕
X
5s