ហុង​កុង​ ​ក្លាយ​ជា​ទីក្រុង​ដែល​មាន​តម្លៃ​​លំនៅដ្ឋាន​​​​ថ្លៃ​បំផុត​ក្នុង​​លោក​



​ក្រុង​​ហុងកុង​របស់​ចិន​​​ ​​ ​​ក្លាយ​ជា​ទីក្រុង​ដែលមានលំនៅដ្ឋាន​ថ្លៃ​បំផុត​ក្នុង​លោក​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​​​​មាន​ចំណូល​មធ្យម​​មាន​ការ​លំបាក​ក្នុង​ការ​ទិញ​លំនៅដ្ឋាន​។​ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់ Oxford។ ​​​​​​​​​ ​​​តម្លៃ​លំនៅដ្ឋាន​បាន​កើន​ឡើង​ប្រមាណ​ ៤០​ភាគរយ​ ​គិត​ត្រឹម​ចន្លោះ​ឆ្នាំ​​​​២០១២ ​និង ​ឆ្នាំ​​២០១៦​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទិញ​ផ្ទះ​។ ​​​ក្រៅ​ពី​​ហុងកុង​ ​​ក៏​មាន​ទីក្រុង​មួយ​ចំនួន​ទៀត​ដែល​មានតម្លៃផ្ទះខ្ពស់ ហើយសុទ្ធតែស្ថិត​​ក្នុង​តំបន់​អាស៊ី​ ​​មាន​ដូច​ជា​ ទីក្រុង​បុមបៃ​(ឥណ្ឌា)​​ ​​ប៉េកាំង​(​ចិន)​ និង ​​សៀងហៃ​(​ចិន) ។ ​​​​ [caption id="attachment_30011" align="aligncenter" width="600"] www.bloomberg.com[/caption] ​​​​យោង​តាម​របាយ​ការណ៍​របស់ Oxford ​បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ប្រជាជន​​មាន​ចំណូល​មធ្យម​​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ខាង​លើ​នេះ ​គឺ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​៣០​ឆ្នាំ ​ដើម្បី​ទិញ​​លំនៅដ្ឋាន​ដែល​មាន​ទំហំ​សរុប​ប្រហែល​​៩០​ម៉ែត្រការ៉េ​៕ ​​​ដោយ​៖ រតនា​ ​វិចិត្រ
X
5s