LG ​ចេញ​ស្មាតហ្វូន​ថ្មី X300 ​តម្លៃ​ធូរ​ត្រឹម​ជាង ២០០ដុល្លារ​លក្ខណៈ​សម្បត្តិ​ល្មម​ប្រើ​ទូទៅ​



ក្រុមហ៊ុន LG ថ្មីៗ​នេះ​ទើប​ប្រកាស​ និង​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី មាន​ឈ្មោះ LG X300 នៅ​កូរ៉េ​ខាង​ត្បូង។ LG X300 ជា​ស្មាតហ្វូន​ធុន​មធ្យម តម្លៃ​ធូរ​ថ្លៃ ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​ល្មម​ប្រើ​ទូទៅ ដែល​មាន​អេក្រង់​ធំទូលាយ ៥អ៊ីញ HD (1280x720px)។ ស្មាតហ្វូន X300 នេះ មាន​តម្លៃ​ត្រឹមតែ ២២០ដុល្លារ​ប៉ុណ្ណោះ។ តម្លៃ​ប៉ុណ្ណេះ តើ​លក្ខណៈ​សម្បត្តិ​របស់​វា​យ៉ាងណា​ទៅ? https://youtu.be/-0rglq4clnw X300 ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ​នេះ បាន​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 425 របស់ Qualcomm ​ហើយ​មាន RAM 2GB និង​មេម៉ូរី​ម៉ាស៊ីន​ទំហំ 16GB (អាច​បន្ថែម microSD) បាន បើ​ទំហំ​ប៉ុណ្ណេះ អ្នក​គិត​ថា មិន​ទាន់​គ្រប់គ្រាន់។ ក្រៅពី​នេះ X300 ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ក្រោយ 13MP ​និង​កាមេរ៉ា​មុខ 5MP។

ស្មាតហ្វូន LG X300 ​មាន WiFi, Bluetooth, NFC និង​ប្រព័ន្ធ 4G LTE អម​ជាមួយ​ថាមពល​ថ្ម 2500mAh ​និង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat។ វា​នឹង​មាន​លក់​នៅ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​ក្នុង​តម្លៃ​ប្រហែល ២២០ដុល្លារ​ប៉ុណ្ណោះ៕  
X
5s