​ផ្ទះ​​នៅ​ខេត្តសៀមរាប​​​​សម្រាប់​អាជីវកម្ម&​សម្រាប់​លក់​​ដឹង​ថា​ មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​​ទេ?​



ខេត្ត​សៀមរាប​ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំ​បន់​ពាយ័ព្យនៃ​ប្រទេស​កម្ពុជា​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ដែល​មាន​ចំងាយ​ប្រវែង​៣១៤​គ.មពីទីក្រុងភ្នំពេញ។ សៀមរាបជាខេត្តមួយក្នុងចំណោមខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗទាំងបីនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះរួមមានក្រុងភ្នំពេញ ជាទីក្រុងពាណិជ្ជកម្ម ខេត្តព្រះសីហនុជាទីក្រុងកំពង់ផែធំជាងគេ និងខេត្ត សៀមរាបជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោកដែលមានប្រាសាទអង្គរវត្ត។ តើនៅខេត្តសៀមរាបមានប្រភេទលំនៅដ្ឋានបែបណាខ្លះ? ចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្រឡេក​ទៅ​មើលវិស័យលំនៅដ្ឋាននៅក្នុងខេត្តកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍កាន់តែមានភាពដុះដាលយ៉ាងខ្លាំង។ ការអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ​ បានធ្វើឲ្យខេត្តនេះកាន់តែមានការពេញនិយមជាមួយនឹងប្រភេទនៃលំនៅដ្ឋានផ្សេងៗគ្នាដែលមានផ្ទះល្វែង បុរី ផ្ទះវីឡា អាផាតមេន និងខុនដូជាដើម។ ប្រភេទលំនៅដ្ឋានទាំងនេះមានរចនាខុសៗគ្នាអាស្រ័យទៅលើបរិបទនៃការរស់នៅរូបរាងផ្ទះ មុខងារនៃការប្រើប្រាស់និងរស់នៅទៅតាមតម្រូវការទីផ្សាររបស់អ្នកក្នុងស្រុក និងជន បរទេស។ ផ្ទះបុរីសម្រាប់លក់នៅសៀមរាប អ្វីទៅជាផ្ទះក្នុងបុរី? ផ្ទះបុរីត្រូវបានគេចាត់ទុកថាជាប្រភេទលំនៅដ្ឋានមួយ ដែលមានការពេញនិយមរស់នៅ សំណាក់ប្រជាជនខ្មែរដែលមានជីវភាពមធ្យមនិងលើមធ្យមឫអ្នកមានជីវភាពធូធារ។ គម្រោងបុរីក៏ជាការវិនិយោគដ៏ល្អមួយសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននៅក្នុងប្រទេសនាពេលបច្ចុប្បន្ន ហើយបុរីនៅសៀមរាបគឺជាទូទៅមានទីតាំងនៅក្នុងតំបន់មានសក្តានុពល​ និងនៅជិតផ្សារសំខាន់ៗនៅក្នុងក្រុង។ នៅក្នុងក្រុងសៀមរាបគេឃើញមានគម្រោងអភិវឌ្ឍន៍បុរីមួយចំនួន​បានដំណើរការរួមមាន៖ បុរី perfect Angkor បុរី Angkor Palace បុរី Nagara និងបុរីប្រិមប្រិយដែលជាគម្រោងរបស់កាណាឌីយ៉ាជាដើម។ ផ្ទះក្នុងបុរីមានចាប់ពី១បន្ទប់គេង និង១បន្ទប់ទឹកឡើងទៅហើយតម្លៃអាចរកបានចាប់ពី៦០,០០០ ដុល្លារឡើងទៅ។ ស្វែងរកផ្ទះបុរីសម្រាប់លក់នៅសៀមរាប! ផ្ទះអាជីវកម្មសម្រាប់លក់នៅសៀមរាប៖ អ្វីទៅជាផ្ទះអាជីវកម្ម? ផ្ទះអាជីវកម្ម៖ គឺដូចគ្នាទៅនឹងផ្ទះល្វែងហើយនៅសៀមរាបផ្ទះអាជីវកម្ម ឬផ្ទះល្វែងមិនមានលក្ខណៈខុសគ្នាទេ។ ផ្ទះអាជីវកម្មភាគច្រើនមានកម្ពស់ពីរ ឬបីជាន់ដែលមានហាងនៅជាន់ ផ្ទាល់ដីសម្រាប់ធ្វើអាជីវកម្ម​ ឬពាណិជ្ជកម្ម ហើយជាន់ខាងលើជាន់ផ្ទាល់ដីអាចប្រើប្រាស់សម្រាប់ស្នាក់នៅ។ ផ្ទះអាជីវកម្មជាទូទៅមានទំហំពី ៤x១៦ ទៅ ៥x២០ ម៉ែត្រការ៉េមានតម្លៃចាប់ពី ៦០,០០០ ដុល្លារឡើងទៅ។ ជាធម្មតាផ្ទះអាជីវកម្មគឺប្រើប្រាស់សម្រាប់ការលក់ទំនិញឬជំនួញផ្សេងៗ។ ផ្ទះប្រភេទនេះល្អបំផុតសម្រាប់ទាំង​ការវិនិយោគ និងការរស់នៅ អ្នកអាចប្រកបរបរអាជីវកម្មនិងស្នាក់នៅ គឺអាចធ្វើបាននៅកន្លែងតែមួយ។ ប៉ុន្តែផ្ទះអាជីវកម្មគឺមិនមានទីធ្លាខាងមុខ​និងសួនច្បារនោះទេ មានត្រឹមតែចន្លោះតូចមួយខាងក្រោយផ្ទះ។ ផ្ទះប្រភេទនេះក៏មិនមានរបងការពារនោះទេជាធម្មតា មានទ្វារមុខ និងទ្វារក្រោយជាមួយរបាំងដែកសម្រាប់ការពារសុវត្ថិភាព។ ការចតរថយន្តគឺមានការពិបាក ប៉ុន្តែគេអាចចតរថយន្តនិងម៉ូតូនៅខាងក្នុងខាងក្រោមបន្ទប់សម្រាប់សុវត្ថិភាពនៅពេលយប់ ។ តើផ្ទះអាជីវកម្មមានលក្ខណៈខុសប្លែកគ្នាដែរឬទេ? ផ្ទះអាជីវក​ម្មមានប្រភេទផ្សេងៗគ្នា ផ្ទះអាជីវកម្មបែបខ្មែរជាការរចនាបែបសមញ្ញតាមទំលាប់ដែលផ្តោតសំខាន់ទៅតាមការចង់បាន និងតម្រូវការរបស់អ្នកក្នុងស្រុក។ ផ្ទះអាជីវកម្មបែបទំ នើបបានរួមបញ្ចូលគ្នាជាមួយរចនាបទបែបលោកខាងលិច។ វាមានកាពិបាកក្នុងការសម្គាល់ ពីភាពខុសប្លែកគ្នានៃការរចនាខាងក្នុង ដោយសារតែផ្ទះអាជីវកម្មរបស់លោកខាងលិចមួយចំនួនគឺគ្រាន់តែកែលម្អរពីរចនាបទខ្មែរ ប៉ុន្តែនៅផ្ទៃខាងក្នុងមានលក្ខណៈដូចគ្នា។ ផ្ទះវីឡាសម្រាប់លក់នៅសៀមរាប៖ អ្វីទៅជាផ្ទះវីឡា?​ ផ្ទះវីឡា៖ ជាប្រភេទលំនៅដ្ឋានឯកជន និងលំដាប់ប្រណិតមួយនៅក្នុងខេត្ត។វីឡាខុសពី ផ្ទះដទៃទៀតត្រង់ថា នៅដាច់ពីគ្នា មានទីធ្លាមុខផ្ទះធំទូលាយ ពិសេសគឺផ្ទះវីឡាបែបខ្មែរហើយផ្ទះវីឡាមានប្រភេទផ្សេងគ្នាដូចជា វីឡា ភ្លោះ វីឡាកូនកាត់ និងវីឡាទោល។ គម្រោងវីឡាជាច្រើនបានរីកដុះដាលឡើងនៅក្នុងខេត្តសៀមរាប។ អ្វីដែលធ្វើឲ្យផ្ទះវីឡាមានភាពទាក់ទាញសម្រាប់ការរស់នៅ? ខេត្តសៀមរាបគឺជាកន្លែងដែលមានលក្ខណៈធម្មជាតិដែលមានដើមឈើធំៗពណ៌បៃតង មានសួនច្បារ និងមានខ្យល់អាកាសបរិសុទ្ធល្អ ទីនេះក៏ជាកន្លែងមានភាពស្ងប់ស្ងាត់ និងសន្តិភាព​ក្នុងចិត្តយ៉ាងស្រស់ថ្លា។ ចរាចរណ៍ក៏មិនមានការរំខានហើយក៏មិនមានសំឡេងរំខានអ្វីឡើយ។ ផ្ទះវីឡាគឺផ្តល់ជូននូវភាពឯកជនដល់​លោកអ្នក ក្រៅពីនោះផ្ទះវីឡាមានទីធ្លាធំទូលាយសម្រាប់គ្រួសារមិត្តភក្តិនិងថែមទាំងសម្រាប់សត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់របស់អ្នក។ ជាទូទៅផ្ទះវីឡានៅសៀមរាបមានតម្លៃចាប់ពី១៥០,០០០​ដុល្លារទៅ២៣០,០០០ដុល្លារអាស្រ័យទៅតាមទីតាំងរបស់ផ្ទះថាតើនៅក្នុងក្រុងឫនៅឆ្ងាយពីក្រុង។ កត្តាមួយផ្សេងទៀតដែលធ្វើឲ្យផ្ទះវីឡាមានភាពទាក់ទាញគឺជាការវិនិយោគរយៈពេលវែង។ វាមិនគ្រាន់តែជាផ្ទះសម្រាប់រស់នៅនិងរីករាយជាមួយគ្រួសារប៉ុណ្ណោះទេ វាថែមទាំងជាការវិនិយោគដែលអាចផ្តល់ផលចំណេញដ៏ច្រើនសម្រាប់អ្នក។ តម្លៃអចលនទ្រព្យតែងតែប្រែប្រួលគ្រប់ពេលប៉ុន្តែតម្រូវការផ្ទះវីឡានៅសៀមរាបគឺតែងតែកើនឡើងជានិច្ច។ លោក​ សារ៉ាត បានលើកឡើងដែរថាស​ម្រាប់នៅសៀមរាបប្រជាជនចូលចិត្តរស់នៅរស់នៅផ្ទះជាន់ផ្ទាល់ដីជាងផ្ទះជាន់លើដោយសារចំនួនប្រជាជននៅតិច​ ហើយចរាចរណ៍នៅមានភាពងាយស្រួលមិនស្ទះមិនមានសំឡេងរំខាន និងផ្សែងបំពុលដែលអំណោយផលដល់ការរស់នៅ។ ខេត្តសៀមរាបរាប​បានស្រូបយកភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង២លាននាក់ក្នុងមួយឆ្នាំ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។ ស្វែងរកផ្ទះវីឡាសម្រាប់លក់នៅសៀមរាប! ខុនដូសម្រាប់លក់នៅសៀមរាប៖ អ្វីទៅជាខុនដូ? ខុនដូជាអគារលំនៅដ្ឋានមួយដែលមានអ្នករស់នៅច្រើនជាមួយគ្នា។ ម្ចាស់យូនីតផ្ទាល់ខ្លួន បានកាន់កាប់លើតំបន់ទូទៅជាមួយគ្នានៅក្នុងខុនដូនោះដែលមានដូចជា៖ កន្លែងហាត់ប្រាណ កន្លែងក្មេងលេងសួនច្បារ និងកន្លែងអង្គុយលេង។ តំបន់ទៅទៅទាំងនេះអាចឲ្យអ្នកគ្រប់គ្នា ដែលរស់នៅក្នុងខុនដូប្រើប្រាស់។ ប៉ុន្តែយូនីតខុនដូរផ្ទាល់ខ្លួនគឺមានការកាន់កាប់ដោយឯកជនទៅតាមអ្នកទិញនីមួយៗ។ ខុនដូជាធម្មតាមានបុគ្គលិកគ្រប់គ្រងនៅនឹងកន្លែងដើម្បីជួយដល់ម្ចាស់យូនីតនីមួយៗនៅពេលដែលមានតម្រូវការចាំបាច់។ ខុនដូក៏មានសន្តិសុខការពារ និងកន្លែងចតរថយន្តសម្រាប់ម្ចាស់យូនីតនីមួយៗផងដែរ។ អ្វីដែលធ្វើឲ្យខុនដូមានភាពទាក់ទាញសម្រាប់ការរស់នៅ? ខុនដូជាលំនៅដ្ឋានដ៏ប្រណិតដែលផ្តល់ការរស់នៅល្អប្រសើរជាទីគាប់ចិត្ត និងផ្តល់ជូនសេវាកម្មគ្រប់គ្រងល្អប្រសើរ។ ជាទូទៅគម្រោងខុនដូគឺស្ថិតនៅក្នុងក្រុង ដូច្នេះ​វានឹងនៅជិតកន្លែងធ្វើការងារ និងថែមទាំងមានទេសភាពស្រស់ស្អាតជាមួយនឹងខ្យល់អាកាសស្រស់ស្រាយ និងត្រជាក់ស្រួល ។ ទោះបីជាយូនីតខុនដូមានត្រឹមតែជញ្ជាំងដែលបែងចែកអ្នកពីអ្នកជិតខាងរបស់អ្នកក៏ដោយ ក៏យូនីតខុនដូនៅតែមានភាពឯកជនជាងផ្ទះនៅដាច់តែឯងដែរ ហើយខុនដូនឹងមានរួម បញ្ចូលទាំងសេវាកម្មសន្តិសុខថែមទៀតផង។ សម្រាប់នៅក្រុងសៀមរាប ការរចនាខុនដូធ្វើ ទៅតាម បែបទំនើប​ និងរចនា​បទតុបតែងបែបលោកខាងលិច។ ទោះជាយ៉ាងណាថ្លៃសេវា ថែរក្សា និងគ្រប់គ្រងនឹងត្រូវបានគិតពីអ្នក រស់នៅក្នុងខុនដូទាំងអស់ ទាក់ទងទៅនឹងការគ្រប់ គ្រងតំបន់ទូទៅ។ ខុនដូនៅសៀមរាបត្រូវបានរឹតបន្តឹងទាក់ទងទៅការកែទម្រង់យូនីត។ តើមានគម្រោងខុនដូច្រើនដែរឬទេនៅសៀមរាប? បច្ចុប្បន្ននៅសៀមរាបមានខុនដូចំនួនប្រហែលតែ៣-៤គម្រោង ហើយគម្រោងទាំងនេះបានបញ្ចប់ការលក់របស់ខ្លួនអស់រួចរាល់។ ខុនដូដែលមាននៅក្នុងខេត្តនេះអាចរកបាន​ក្នុងតម្លៃចាប់ពី ៥០,០០០ ដុល្លារក្នុងមួយូនីតដែលមានចាប់ពីពីរបន្ទប់គេងគ្រប់ដណ្តប់លើផ្ទៃចាប់ពី៦០០​ម៉ែត្រការ៉េទៅ៧០០​ម៉ែត្រការ៉េ។គម្រោងខុនដូទាំងនោះមាន៖ ដូចជាគម្រោង Angkor Oasis Condominium និងគម្រោង Inter Angkor Condominium។ ចង់់ស្វែងរកព័ត៌មានបន្ថែមទៀតពីខុនដូសម្រាប់លក់នៅសៀមរាប! តើបរទេសចូលចិត្តរស់នៅតំបន់ណា ហើយខ្មែរចូលចិត្តតំបន់ណាក្នុងក្រុងសៀមរាប? សម្រាប់ប្រជាជនក្នុងស្រុកការរស់នៅក្នុងតំបន់ណាមួយមិនបានចោទជាបញ្ហានោះឡើយគ្រាន់តែអាស្រ័យទៅតាមស្ថានភាពហិរញ្ញវត្ថុ ចំណង់ចំណូលចិត្តនិងតម្រូវការនៃគ្រួសារនីមួយៗប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ជនបរទេសវិញមានពីរតំបន់សំខាន់ៗ ដែលពួកគេចូល ចិត្តរស់នៅ។ ជនជាតិអាស៊ីដូចជា៖ ចិន និងកូរ៉េចូលចិត្តរស់នៅប៉ែកខាងលិចនៃស្ទឹងសៀមរាបដោយសារក្នុងតំបន់នេះមាន ក្រុមហ៊ុនទេសចរណ៍ច្រើន​ ហើយពួកគេមិនចាំចាច់ឆ្លងមកមាត់ស្ទឹងខាងកើតទេ។ ម្យ៉ាងទៀតនៅប៉ែកខាងលិចមានភោជនីយដ្ឋាន បារ ហាងលក់ទំនិញ ហាងលក់វត្ថុអនុស្សាវរីយ៍ជាដើម។ សម្រាប់ជនបរទេសមកពីប៉ែកអឺរ៉ុប ពួកគេចូលចិត្តរស់នៅប៉ែកខាងកើតនៃស្ទឹងសៀមរាបដោយសារនៅតំបន់ខាងកើតស្ទឹងភាគច្រើនជាលំនៅដ្ឋានបែបធម្មជាតិ​មានដើមឈើធំៗ ហើយតាំងពីយូរមកហើយដែលបរទេសទាំងនោះចូលចិត្តរស់នៅកន្លែងនេះ ម្យ៉ាងទៀតអ្នកខ្លះជាបុគ្គលិកអង្គការ ហើយការិយាល័យអង្គការ ដែលបរទេសទាំងនោះកំពុងធ្វើការក៏ស្ថិតក្នុងតំបន់នោះដែរ។ ប្រសិនបើខ្ញុំទិញផ្ទះនៅសៀមរាបសម្រាប់វិនិយោគ តើគួរទិញនៅតំបន់ណា? លោក​ សុខ សារ៉ាត ជាភ្នាក់អចលនទ្រព្យនៅខេត្តសៀមរាបលើកឡើងពីការទិញសម្រាប់វិនិយោគតំបន់នៅក្នុងក្រុង គឺក្នុងបរិវេណខ្សែក្រវ៉ាត់ក្រុងនៅតែជាសក្តានុពលមិនថាសម្រាប់រស់ នៅឫលក់ចេញវិញនោះទេ។ ទោះបីជាយ៉ាងណាតំបន់ពីរដែលមានប្រជាប្រិយភាពសម្រាប់ ការទិញលំនៅដ្ឋានសម្រាប់វិនិយោគនោះគឺមានផ្សារកណ្តាល និងផ្សារលើ។ ហេតុអ្វីវិនិយោគនៅសៀមរាប មិនមែននៅភ្នំពេញ ​ឫក្រុងព្រះសីហនុ? លក្ខណៈពិសេសនៃខេត្តគឺដោយសារតម្លៃដីនៅក្នុងតំបន់មានកម្រិតទាបនៅឡើយ បើធៀបទៅនឹងតម្លៃដីនៅក្នុងទីក្រុងភ្នំពេញ ចំនួនប្រជាជននៅមានកម្រិតទាបផ្តល់នូវភាពស្ងប់ស្ងាត់សម្រាប់អ្នកដែលចង់បានភាពឯកជន ហើយម្យ៉ាងទៀតការធ្វើចរាចរណ៍ក៏មានភាពងាយស្រួលជានៅក្នុងរាជធា​នីដែរ។ លើសពីនេះទៅទៀតខេត្តសៀមរាបក៏មើលឃើញថាមានការកើនឡើងខ្លាំងលើអាជីវកម្មផ្សេងៗមានដូច ជា៖ សណ្ឋាគារ ភោជនីយដ្ឋាន គ្លីនីក សាលារៀនឯកជន ហើយបច្ចុប្បន្នមានជនជាតិ ចម្រុះទៅដោយជនជាតិខ្មែរ និងបរទេសកំពុងស្នាក់នៅ។ ខេត្តសៀមរាបក៏ជាតំបន់ដែលមានសន្តិសុខ និងសុវត្ថិភាពល្អបំផុតស​ម្រាប់ការរស់នៅ។ តើតំបន់ណាដែលមានការអភិវឌ្ឍន៍ខ្លាំងនៅក្នុងក្រុងសៀមរាប? លោក សារ៉ាតលើកឡើងថាសម្រាប់គម្រោងលំនៅដ្ឋានគឺមានច្រើននៅក្នុងបរិវេណខាងក្នុង ខ្សែក្រវ៉ាត់ក្រុងជាពិសេសនៅតាមផ្លូវធំសំខាន់ដូចជាមហាវិថីស៊ីវុត្ថា៖ ផ្លូវ Charles de Gaulle និងផ្លូវជាតិលេខ៦ដែលឆ្លងកាត់ក្រុងជាដើម។ ដោយសារនៅក្នុងក្រុងចរន្តនៃការចេញចូលរប​ស់ភ្ញៀវក៏ដូចជាការរស់នៅទាំងអ្នកក្រុងស្រុក និងជនបរទេសនៅមានច្រើនបំផុត។ ក្នុងពេលជាមួយគ្នាក្រុមហ៊ុនផ្សេងៗទៀតដូចជាក្រុមហ៊ុនលក់គ្រឿងសំណង់ និងក្រុមហ៊ុនកសិកម្ម បានងាកចេញពីក្នុងក្រុងមកកាន់ផ្លូវមកស្រុកប្រាសាទបាគង​តាមផ្លូវជាតិលេខ៦សំដៅមកកាន់ក្រុងភ្នំពេញ។ តំបន់នេះក៏មានការអភិវឌ្ឍន៍ខ្លាំងគួរឲ្យកត់សម្គាល់ក្នុងពេលបច្ចុប្បន្ន។ តើខេត្តសៀមរាបមានទឹកជំនន់ដែរឬទេ? ការរស់នៅក្នុងក្រុងសៀមរាបគឺហាក់មិនមានការបារម្ភពីទឺកជំនន់ទេ។ ក្នុងឆ្នាំកន្លងមកគឺមិន មានទឹក ជំនន់កើតមានឡើងនៅក្នុងតំបន់ោះទេ។ ទឹកជំនន់អាចកើតអាចលុះត្រាតែមានទឹកជំនន់ខ្លាំងហូរមកពីប្រទេសថៃ។ ទោះបីជាយ៉ាងណាប្រសិនបើអ្នកគម្រោងនឹងទិញផ្ទះនៅជាន់ផ្ទាល់ដី សូមធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមួយម្ចាស់ផ្ទះពីមុននិងអ្នកជិតខាងថាតើផ្ទះ ថ្មីរបស់អ្នកលិចទឹកដែរឬទេ។ ប្រសិនបើមានទឹកលិចមែនអ្នកអាចរៀបចំទុកមុនបានល្អ​មុននឹងរដូវភ្លៀវចូលមកដល់។ ម្យ៉ាងទៀតប្រសិនបើអ្នកទិញផ្ទះនៅក្នុងតំបន់មានទឹកជំនន់តម្លៃគួរចុះទាបជាងធម្មតា។ តើខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័ន្ធដូចម្ត៉េច? ប្រព័ន្ធផ្លូវថ្នល់៖ ហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាបគឺកំពុងមានការអភិវឌ្ឍន៍យ៉ាងឆា​ប់រហ័ស។ ផ្លូវថ្នល់បានតភ្ជាប់គ្នានៅក្នុងខេត្តពីមួយកន្លែងទៅមួយកន្លែងដែលជាចំណុចអទិភាពសម្រាប់ការអភិវឌ្ឍន៍ និងការពង្រីកទីក្រុង។ ហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាបគឺកំពុងមានការអភិវឌ្ឍន៍យ៉ាងឆា​ប់រហ័ស។ ផ្លូវថ្នល់បានតភ្ជាប់គ្នា នៅក្នុងខេត្តពីមួយកន្លែងទៅមួយកន្លែងដែលជាចំណុចអទិភាពសម្រាប់ការអភិវឌ្ឍន៍និងការពង្រីកទីក្រុង។ ចំណែកឯផ្លូវតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀតក៏កាន់តែមានភាពងាយស្រួល ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរដែលចេញចូលខេត្តសៀមរាប។ ផ្លូវថ្នល់បានភ្ជាប់សៀមរាបទៅកាន់ប្រាសាទសំខាន់ជាច្រើន​ និងភ្ជាប់ទៅកាន់ក្រុងភ្នំពេញ បាត់ដំបង កំពត កែប ក្រុងព្រះ សីហនុ និងកំពង់ចាមជាដើម។ ​ផ្លូវតភ្ជាប់រវាងតំបន់និងតំបន់គឺពិតជាបានបានផ្តល់ផលប្រយោជន៍មហាសាល ដល់ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប។ សេវាកម្មសាធារណៈ៖ សេវាកម្មសាធារណៈសម្រាប់ពលរដ្ឋនៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្នមានកំណើន កាន់តែច្រើនឡើង សេវាកម្មសាធារណៈទាំងនោះមានដូចជា៖ ​សាលារៀនជាតិ និងអន្តរជាតិដែលផ្តល់ជូននូវគុណភាពនៃការអប់រំកាន់តែប្រសើរឡើង។ ក្នុងនោះសេវាថែទាំសុខមាភាពពលរដ្ឋក៏កំពុងតែមានការកើនឡើងច្រើនជាងមុនដែរ។​ សៀមរាបមានមន្ទីរពេទ្យស្តង់ដារអន្តរជាតិ​គឺមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដែលបានសហការគ្រប់គ្រងជាមួយនឹងជាមួយមន្ទីរពេទ្យក្រុងបាកក។ សម្រាប់ជនបរទេសមន្ទីរ ពេទ្យនេះមានផ្តល់ជូនសេវាកម្មរថយន្តសង្រ្គោះបន្ទាន់ទៅដល់ប្រទេសថៃ។​ អត្ថបទ​លម្អិត​ សូម​អាន​ realestate.com.kh 
X
5s