Nintendo ​បញ្ចេញ​វីដេអូ ៣០វិនាទី​ បង្អួត​មុខ​ពិសេស​លើ​ Nintendo Switch ​ដែល​ជា Game Console ទំនើប​ចេញ​ថ្មី​



ក្រុមហ៊ុន​ដែល​យើង​ស្គាល់​ថា ជា​អ្នក​បង្កើត​ហ្គេម​តុក្កតា​ស៊ី​ផ្សិត Nintendo ថ្មីៗ​នេះ​ទើប​បាន​បញ្ចេញ​ឈុត​វីដេអូ​ពាណិជ្ជកម្ម​ដើម្បី​ផ្សព្វផ្សាយ​លើកស្ទួយ​ឧបករណ៍​ហ្គេម​ថ្មី​ពិសេស​របស់​ខ្លួន​គឺ Nintendo Switch។ ក្រុមហ៊ុន​ផលិត​ហ្គេម​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​នេះ បាន​ប្រកាស​ចេញ Game Console ថ្មី​នេះ យ៉ាង​ទំនើប មិន​ធ្លាប់​មាន ដែល​ឌីហ្សាញ​ភ្ជាប់​មក​ជាមួយ​ដៃ​ហ្គេម​ទាំង​គូ អាច​ដោះ​ចេញ​យក​មក​លេង​បាន​គ្នា​ពីរ​នាក់​យ៉ាង​ឡូយ។ ពិសេស​វា​ងាយស្រួល​យក​តាម​ខ្លួន លេង​បាន​គ្រប់​ពេល គ្រប់​ទីកន្លែង ជាមួយ​អេក្រង់​មក​ជាមួយ​ស្រាប់​ទំហំ ៦,២អ៊ីញ។

ក្រុមហ៊ុន Nintendo ​នឹង​ចេញ​លក់​ឧបករណ៍​ហ្គេម Nintendo Switch នេះ​ចាប់ពី​ថ្ងៃ​ទី៣ ខែ​មីនា ខាង​មុខ​នេះ ហើយ​អតិថិជន​រំពឹង​ថា នឹង​អាច​ទិញ​ពី​គេហទំព័រ amazon យក​ទៅ​លេង​បាន​ផង​ដែរ។ យ៉ាងណា នៅ​មុន​ពេល​បញ្ចេញ​លក់​លើ​ទីផ្សារ ក្រុមហ៊ុន​ឯកទេស​ផលិត​វីដេអូ និង​ឧបករណ៍​ហ្គេម​របស់​ជប៉ុន​នេះ បាន​ចេញ​វីដេអូ​ពាណិជ្ជកម្ម​បង្ហាញ​ពី​បទពិសោធន៍​សំបូរបែប​មាន​នៅ​លើ Nintendo Switch ដូច​ខាងក្រោម៖ https://youtu.be/eeJqrnfy-4A Nintendo Switch មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​វា ជា​ឧបករណ៍​ហ្គេម Game Console ដែល​ភ្ជាប់​មក​ជាមួយ​អេក្រង់​មក​ស្រាប់ ទំហំ​តូច​ ៦,២អ៊ីញ ល្មម​ងាយស្រួល​យក​តាម​ខ្លួន ហើយ​មាន​ដៃហ្គេម​មួយ​គូ​មក​ស្រាប់ អាច​លេង​បាន​គ្រប់​ពេល គ្រប់​ទីកន្លែង។ ពិសេស​ទៀត​នោះ Nintendo Switch ក៏​អាច​ឱ្យ​អ្នក​ភ្ជាប់​ទៅ​កាន់​អេក្រង់​ទូរទស្សន៍​ធំទូលាយ ងាយស្រួល​លេង​ថែមទៀត ​ហើយ​អាច​បញ្ជា​ឥត​ប្រើ​ខ្សែ៕
X
5s