កង់​ហោះ Hoverbike ​របស់​ទ័ព​អាមេរិក​ ត្រូវ​បាន​ធ្វើតេស្ត​ឱ្យ​ហោះ​សាកល្បង យ៉ាង​ពិសេស (Video)​



Hoverbike ​នឹង​លែង​ជា​វត្ថុ​ក្នុង​ក្ដីស្រមៃ​មនុស្ស​ពី​មុន​ទៀត​ហើយ ដោយ​វា​ពិត​ជា​ត្រូវ​បាន​គេ​និមិត្ត​ឡើង ឱ្យ​ចេះ​ហោះ​ពិត​មែន។ ថ្មីៗ​នេះ Hoverbike ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើតេស្ត​ហោះ​សាកល្បង​ជាមួយ​លទ្ធផល​ល្អ​ អាច​ហោះ​រយៈពេល​កម្ពស់​យ៉ាង​ខ្ពស់។ តោះ​ទៅ​ទស្សនា​វីដេអូ​ធ្វើតេស្ត​នៅ​លើ​កង់ហោះ​នេះ​ទាំង អស់​គ្នា ដូច​ខាង​ក្រោម៖ https://youtu.be/NirDyboEZUg Hoverbike គឺ​ជា​កង់​ហោះ​ទំនើប ទើប​បង្ហាញ​ខ្លួន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដែល​ដំបូង​ឡើង​វា​ស្ថិត​ត្រឹម​ជា​ក្ដី​ស្រមៃ​របស់​មនុស្ស ប៉ុន្តែ​នៅ​មិន​យូរ​ទៀតទេ វា​នឹង​បង្ហាញ​ខ្លួន បម្រើ​ដល់​វិស័យ​យោធា​អាមេរិក​ជា​ផ្លូវការ។ កង់​ហោះ Hoverbike នេះ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ប្រើ​ដោយ​កងទ័ព​របស់​អាមេរិក។ យ៉ាងណា ពេល​នេះ វា​ស្ថិត​នៅ​ត្រឹម​ដំណាក់កាល​អភិវឌ្ឍ និង​ធ្វើតេស្ត ពោល​គឺ​មិន​ទាន់​បញ្ចេញ​ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ឡើយ។

កង់ Hoverbike មាន​សមត្ថភាព​អាច​ហោះ​ក្នុង​ល្បឿន ៩៦,៥គីឡូម៉ែត្រ/ម៉ោង ហើយ​វា​អាច​ទ្រ​ទម្ងន់​ដល់ ៣០០ផោន ឬ​ប្រហែល ១៣៦គីឡូក្រាម។ ទៅ​ថ្ងៃ​មុខ គេ​មាន​បំណង​អភិវឌ្ឍ​វា​ឱ្យ​អាច​ផ្ទុក​ទម្ងន់​ដល់ ៨០០ផោន ឬ​ប្រហែល ៣៦០គីឡូក្រាម ហើយ​បង្កើន​ល្បឿន​ដល់ ២០០គីឡូម៉ែត្រ/ម៉ោង​ថែមទៀត៕
X
5s