ជិះ​រថយន្ត​រាល់​ថ្ងៃ​ មាន​ដឹង​ថា​ ​ពេល​ទ្រនិច​សាំង​ដល់​ Empty ​ អាច​ជិះ​បាន​ចម្ងាយ​ប៉ុន្មាន​ទៀត?​



ជិះ​រថយន្ត​រហូត​ដល់​​អស់​សាំង​គឺ​មិន​មែន​ជា​រឿង​​ល្អ​នោះ​ទេ​​ ពោល​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម៉ាស៊ីន​រថយន្ត​ តែ​ច្បាស់​ណាស់​ថា​ អ្នក​ជិះ​រថយន្ត​ម្នាក់​ៗ​អាច​នឹង​ជួប​ប្រទះ​ស្ថានភាព​មួយ​គឺ​ជិះ​រហូត​ដល់​អស់​សាំង ឬ​ជិត​អស់​សាំង។ ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​​ភ័យ​អ​ៗ​ពេល​ដែល​ទ្រនិច​សាំង​លោត​ចំ​សញ្ញា​ Empty។ ​ចុះ​បើ​លោត​ដល់​ត្រង់​សញ្ញា​ Empty​ វា​ប៉ះពាល់​យ៉ាង​ម៉េច​វិញ​នោះ? ​​កម្ទេច​​កម្ទី​ នៅ​ក្នុង​សាំង​អាច​ទៅ​កក​នៅ​បាត​ធុង​សាំង​ច្បាស់​ថា​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម៉ាស៊ីន​ប៉ូម​សាំង​ពី​ធុងសាំង​​ទៅ​ម៉ាស៊ីន​ (Fuel Pump)។ ​នៅ​ពេល​ដែល​ទ្រនិច​លោត​ដល់​ចំណុច​ Empty អាច​ជិះ​បាន​ចម្ងាយ​ខ្លី​ឬ​វែង​អាស្រ័យ​ទៅ​លើ​ប្រភេទ​រថយន្ត។ ​​ចង់​ដឹង​ថា​ រថយន្ត​របស់​អ្នក​ជិះ​បាន​ចម្ងាយ​ប៉ុន្មាន? សូម​ពិនិត្យ​មើល​តារាង​ខាង​ក្រោម៖ ​ ​​​​​ បញ្ជាក់៖ ១​ ហ្គាឡុង (gallon)=3.78541 លីត្រ។ 

X
5s