ហេតុអ្វីអ្នកគួរតែ គ្រប / បិទបាំង ប្រឡោះកាមេរ៉ា Webcam នៅលើ Laptop របស់អ្នក (Video)
វាអាចជារឿងលែងចម្លែកអ្វីហើយ ក្នុងការបិទបាំងកាមេរ៉ានៅលើ Laptop របស់អ្នកនោះ ព្រោះនេះជាការរក្សាការសម្ងាត់ជៀសវាងបែកធ្លាយ ម្យ៉ាងសូម្បីតែលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook ទាំងមូល ក៏ទទួលស្គាល់ចំណុចនេះផងដែរ។ ហើយ Zuckerberg ថែមទាំងបិទស្គត់ទៅលើរន្ធស្រូបសំឡេង (mic) ទៀតផង។ តើមូលហេតុអ្វីខ្លះ ទើបអ្នកជំនាញ ណែនាំឱ្យអ្នកគួរតែគ្រប ឬបិទបាំងកាមេរ៉ាលើ Laptop ដូច្នេះ?
https://youtu.be/InLkRUpzW9A
តាមអ្នកជំនាញរបស់គេហទំព័រ Business Insider ឱ្យដឹងថា សកម្មភាពទាំងឡាយរបស់អ្នកដែលស្ថិតនៅចំពីមុខកាមេរ៉ាកុំព្យូទ័រ (webcam) មិនតែប៉ុណ្ណោះកាមេរ៉ាសុវត្ថិភាពដែលអ្នកដាក់តាមផ្ទះក៏ដូចគ្នា គឺអាចមានការលួចឃ្លាំមើលសកម្មភាពរបស់អ្នក។
សូមបញ្ជាក់ថា ស្ថាប័ន FBI ក៏ធ្លាប់បានចេញសេចក្ដីណែនាំឱ្យអ្នកប្រើកុំព្យូទ័រប្រុងប្រយ័ត្នការលួចឃ្លាំមើលសកម្មភាពរបស់អ្នក ដោយក្រុម Hacker យល់ល្អ បើមិនទាន់ត្រូវគេប្រើ គួរតែគ្របឱ្យជិត។ ការទុក Webcam ចំហចោលអាចជាឱកាសទុកឱ្យ Hacker អង្គុយមើលសកម្មភាពគ្រប់យ៉ាងរបស់អ្នក៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techinsider