ថេប្លេតថ្មី Lenovo Yoga Book ភ្ជាប់ Keyboard ទំនើប Wacom Touch លេចចេញតម្លៃមុនបង្ហាញខ្លួនផ្លូវការ ត្រឹម $៣០០
Lenovo ត្រូវបានគេកត់សម្គាល់ឃើញថា ជាក្រុមហ៊ុនអេឡិចត្រូនិកខ្នាតធំនៅប្រទេសចិន ដែលមានជំនាញផលិតទាំងស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។ បើនិយាយពីជំនួញកុំព្យូទ័រយួរដៃរបស់ Lenovo ឃើញថា ក្រុមហ៊ុនពិតជាផ្ដោតយកចិត្តទុកដាក់ខ្លាំងក្នុងការបំពាក់លក្ខណៈសម្បត្តិខ្ពស់ៗ ពិសេសលើការឌីហ្សាញតែម្ដង ដែលមួយគ្រឿងៗគឺសមសួនតាមបែបជំនួញ ជាក់ស្ដែងនៅលើស៊េរី Lenovo X1 Carbon, X1 Yoga តែម្ដង។ ចំណែកថ្មីៗនេះ មានដំណឹងបែកធ្លាយថា Lenovo គ្រោងចេញលក់ថេប្លេតស៊េរីថ្មីត្រកូល Yoga Book មួយទៀតដែលភ្ជាប់ដោយ Keyboard ទំនើបប្រើជាលក្ខណៈថាច់ Touch Keyboard។