ប្រិយមិត្ត​ដឹង​អត់​ថា បើ​​ផ្ទឹម​​រូបថត​ផ្ដិត​ពី​​កាមេរ៉ា​កំពូល​ទូរស័ព្ទ Google Pixel XL, iPhone 7 Plus, Galaxy S7 Edge និង LG V20 ​តើ​មួយ​ណា​ខ្លាំង​ជាង​គេ?​



ល្អ​ដែរ ដែល​យើង​ឃើញ​ទីផ្សារ​ស្មាតហ្វូន​មាន​ការ​ប្រកួតប្រជែង​គ្នា​​កាន់តែ​ខ្លាំង​ឡើងៗ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ព្រោះ​យើង​នឹង​កាន់តែ​មាន​ជម្រើស​ច្រើន ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ស្មាតហ្វូន​ស័ក្ដិសម​តម្រូវ​ការ​របស់​ខ្លួន ហើយ​ដោយសារ​តែ​បែប​នេះ តម្លៃ​ទូរស័ព្ទ​ក៏​អាច​មាន​ការ​ទាញ​ទម្លាក់ ពី​ស្មាតហ្វូន​តម្លៃ​ថ្លៃ​មក​តម្លៃ​សមរម្យ ហើយ​តម្លៃ​មធ្យម គឺ​កាន់តែ​ថោក។ ចំណុច​ខ្លាំង​ដែល អ្នក​ប្រើ​មិន​មើល​រំលង​នៅ​លើ​ស្មាតហ្វូន គឺ​កាមេរ៉ា​តែម្ដង។ មាន​ការ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​សមត្ថភាព​ថត​របស់​នៅ​លើ Google Pixel XL ជាច្រើន នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ហើយ​ខ្ញុំ​ផ្ទាល់ ក៏​មាន​ការ​ពេញចិត្ត​នឹង​គុណភាព​របស់​កាមេរ៉ា Pixel XL។ ចុះ​បើ​ប្រៀបធៀប​នឹង iPhone 7 Plus, Galaxy S7 Edge ​និង LG V20 តើ​មួយ​ណា​ខ្លាំង​បំផុត? តើ​មក​ប្រៀបធៀប​គុណភាព​ផ្ដិត​ដោយ​កាមេរ៉ា​ស្មាតហ្វូន​ទាំង ៤នេះ​ដូច​ខាង​ក្រោម៖ មុន​នឹង​ឈាន​ដល់​ការ​ប្រៀបធៀប​គុណភាព​រូប ខ្ញុំ​សូម​លើក​យក​លក្ខណៈ​សម្បត្តិ​ផ្នែក​ខាង​កាមេរ៉ា​ពី​ស្មាតហ្វូន​ទាំង៤ នេះ​ជា​មុន​សិន។


(រូប​ផ្ដិត​ចេញ​ពី​កាមេរ៉ា Google Pixel XL)



(រូប​​ផ្ដិត​ចេញ​ពី​កាមេរ៉ា Galaxy S7 Edge)


(រូប​ផ្ដិត​ចេញ​ពី​កាមេរ៉ា Google Pixel XL)


(រូប​ផ្ដិត​ចេញ​ពី​កាមេរ៉ា iPhone 7 Plus)



(រូប​ផ្ដិត​ចេញ​ពី​កាមេរ៉ា LG V20)


(រូបថត​ផ្ដិត​ចេញ​ពី​កាមេរ៉ា Google Pixel XL)


(រូបថត​ផ្ដិត​ចេញ​ពី LG V20)

ចុះ​ប្រិយមិត្ត​តើ​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ប្រៀបធៀប​ខាង​លើ តើ​សម្រេច​បាន​ទេ​ថា មួយ​ណា​ខ្លាំង​ជាង​គេ ខណៈ Google Pixel គឺ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​នោះ?

ដោយ៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s