ការរឹតបន្តឹងរូបិយប័ណ្ណប្រាក់​យ័ន​នៅ​ក្រៅប្រទេស​របស់ចិន ទំនងជាមិនជះឥទ្ធិពលដល់ការវិនិយោគរបស់កម្ពុជាឡើយ​



អ្នកប្រតិបត្តិការទីផ្សារក្នុងតំបន់មួយចំនួនបាននិយាយថាបទបញ្ជាថ្មីដើម្បីកំណត់មិនឲ្យប្រជាជនចិនដីគោកប្ដូររូបិយប័ណ្ណពី RMB(ប្រាក់យ័ន)ទៅជារូបិយប័ណ្ណបរទេសសម្រាប់ការវិនិយោគ​អចលនទ្រព្យក្រៅប្រទេសគឺទំនងជាមានផលប៉ះពាល់តិចតួច សម្រាប់វិនិយោគិនចិនលើទីផ្សារខុនដូក្នុងប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះទៅច្បាប់នៃការប្ដូររូបិយ​ប័ណ្ណរបស់ចិនត្រូវបានរឹតបន្តឹងលើការទិញដូររូបិយ​ប័ណ្ណបរទេសនៅតាមធនាគារក្នុងប្រទេសចិនហើយត្រូវដាក់ពិន័យយ៉ាងតឹងរឹងចំពោះការហូរចេញរូបិយប័ណ្ណទាំងឡាយណាដែលខុសច្បាប់។ យោងទៅតាមសារព័ត៌មានរ៉យទ័រ(Reuters)បានឱ្យដឹងថា ប្រជាជនចិនដែលដកប្រាក់ចេញពីធនាគារក្នុងស្រុកត្រូវតែមកបំពេញពាក្យដើម្បីបង្ហាញពីគោលបំណងនៃការទិញរូបិយប័ណ្ណបរទេសរបស់ពួកគេ។ កន្លងមកប្រជាជនចិនអាចផ្ទេរប្រាក់រហូតដល់៥០,០០០ដុល្លារបានទៅក្រៅប្រទេសដោយស្របច្បាប់។ ការណែនាំថ្មីនេះគឺរក្សានូវចំនួនទឹកប្រាក់៥០០០០ដុល្លារដដែលក៏ប៉ុន្តែបុគ្គលម្នាក់ៗត្រូវបញ្ជាក់ពីគោលបំណងនៃការផ្លាស់ប្ដូររូបិយប័ណ្ណបរទេសរបស់គេ ហើយគោលបំណងនោះមិនអាចជាការវិនិយោគអចលនទ្រព្យឡើយ។ របាយការណ៏ថ្មីៗរបស់គេហទំព័រ Bloomberg បានបញ្ជាក់ផងដែរថាប្រជាជនចិនដែលដកប្រាក់របស់ពួកគេក្នុងឆ្នាំ២០១៧ ត្រូវតែចុះហត្ថលេខាក្នុងកិច្ចសន្យាមួយថាប្រាក់ដែលបានដក​ទៅនោះនឹងមិនប្រើប្រាស់ ដើម្បីវិនិយោគលើអចលនទ្រព្យធានារ៉ាប់រងនៅក្រៅប្រទេសឡើយ។ ពួកគេត្រូវតែផ្តល់ព័ត៌មានលំអិតនៃគោលបំណងនៃការប្រើប្រាស់ប្រាក់ទាំងនោះដូចជា៖ ការធ្វើដំណើរសម្រាប់អាជីវកម្មសិក្សាទៅក្រៅប្រទេស ទៅលេងគ្រួសារ ឬការព្យាបាលជម្ងឺជាដើម។ ប្រជាជនណាដែលដកប្រាក់ ពួកគេត្រូវតែបញ្ជាក់ផងដែរថាពួកគេនឹងមិនផ្តល់ប្រាក់កម្ចី ឬខ្ចីប្រាក់ពីបុគ្គលណាមួយឡើយ។ អ្នកដែលល្មើសនឹងច្បាប់ថ្មីនេះនឹងត្រូវដាក់បញ្ចូលក្នុងតារាងតាមដានរូបបិយប័ណ្ណមួយ ហើយត្រូវបានផ្អាកការប្តូររូបបិយប័ណ្ណបរទេសចាប់ពី៣ឆ្នាំឡើងទៅ ហើយអាចប្រឈមមុខនឹងការស៊ើបអង្កេតទាក់ទងទៅនឹងការបន្លំបង្វែររូបបិយប័ណ្ណខុសច្បាប់។ប្រតិបត្តិការជំនួញអចលនទ្រព្យក្រៅប្រទេសរបស់ចិនទូទាំងពិភពលោកត្រូវបានគេព្យាករណ៍ថាឡើងដល់២២០ពាន់លានដុល្លារនៅឆ្នាំ២០២០ ហើយ៧០%ជាការទិញអចលនទ្រព្យដោយសាច់ប្រាក់នេះបើយោងតាមគេហទំព័រ Juwai.com ដែលជាគេហទំព័រឈានមុខគេសម្រាប់ការស្វែងរកការវិនិយោគអចលនទ្រព្យកៅប្រទេសរបស់ចិន។ ក៏ប៉ុន្តែអ្នកជំនាញឧស្សាហកម្មក្នុងប្រទេសកម្ពុជាបានស្នើឱ្យវិនិយោគិនចិនដែលវិនិយោគខុនដូក្នុងប្រទេសកម្ពុជា និងវិនិយោគក្នុងទីផ្សារអចលនទ្រព្យទូទៅឲ្យស្វែងរកចន្លោះប្រហោងបានយ៉ាងឆាប់រហ័សចំពោះការរឹតបន្តឹងមូលធនថ្មីនេះ។ លោក Jasper Shin អ្នកគ្រប់គ្រងទីផ្សារនិងផ្នែកលក់នៅគម្រោង “Star City” ក្នុងទីក្រុងភ្នំពេញបាន​និយាយថា “ជើងហោះហើរពីប្រទេសចិនមកកម្ពុជាគឺមានសុទ្្ធតែអ្នកទិញអចលនទ្រព្យ។ ពួកគេមកទីនេះដើម្បីស្វែងរកមធ្យោបាយក្នុងការវិនិយោគប្រាក់របស់ពួកគេលើអចលនទ្រព្យក្រៅប្រទេស។ ដោយសារតែរូបិយប័ណ្ណយ័នធ្លាក់តម្លៃដល់១:៧ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានន័យថាអតិថិជនចិនចង់យកប្រាក់របស់ពួកគេទៅវិនិយោគនៅក្រៅប្រទេសជាពិសេសនោះគឺជាប្រាក់ដុល្លារក្នុងប្រទេសកម្ពុជា។ លោក Shin លើកឡើងដែរថាមានមធ្យោបាយជាច្រើនជុំវិញការរិតបន្តឹងថ្មីនេះ “ជាធម្មតាអ្នកអភិវឌ្ឍន៏ជនជាតិចិនក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនមេក្នុងប្រទេសចិន។ ដូច្នេះអាចដោះស្រាយបញ្ហាបាននៅពេលដែលប្រាក់នៅតែរក្សាទុកក្នុងប្រទេសចិន ប៉ុន្តែជនជាតិចិននៅតែចាប់អារម្មណ៍លើការទិញអចលនទ្រព្យនៅក្រៅប្រទេស។ ដោយឡែកមានរឿងខ្លះគឺមិនអាចទៅរួច វិនិយោគិនចិនក្នុងប្រទេសកម្ពុជាអាចប្រើប្រាស់ស្ថាប័នហិរញវត្ថុដើម្បីគ្រប់គ្រងការផ្ទេរមូលធនឲ្យស្របជាមួយច្បាប់ក្នុងស្រុករបស់ពួកគេ ក៏ប៉ុន្តែយើងមិនប្រាក់ថាប្រាក់ដែលផ្ទេរទៅប្រទេសចិននោះមានភាពត្រឹមត្រូវកម្រិតណានោះទេ។ វិនិយោគិនចិនបានទំលាប់អនុវត្តន៍ទៅតាមគោលការណ៍ដែលមានភាពចន្លោះប្រហោង ដូចជាការប្រមូល​ចំនួនទឹកប្រាក់ណាមួយពីគ្រួសារ និងមិត្តភក្តិឲ្យបានចំនួនច្រើនរួមគ្នា ឬប្រើប្រាស់ធនាគារដែលមិនមានទីផ្សារច្បាស់លាស់ក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេស។ លោក Shin បាននិយាយថាទោះជាយ៉ាងណាក៏ដោយជាធម្មតាគឺថាបទបញ្ញត្តិទាំងនេះគឺកំពុងតែត្រូវបានរឹតបន្តឹងដោយរដ្ឋាភិបាលចិន ហើយដើម្បីធ្វើឱ្យប្រាក់RMB(យ័ន)ឡើងថ្លៃ៖ “ការខិតខំប្រឹងប្រែងនេះគឺដើម្បីជៀសវាងការកើតមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសចិន។” លោក Victor Chao អ្នកគ្រប់គ្រងក្រុមហ៊ុន NC Max World Co. Ltd ជាក្រុមហ៊ុនគ្រប់គ្រង និងអភិវឌ្ឍន៏អចលនទ្រព្យក្នុងប្រទេសកម្ពុជា មានជំនឿថាអ្នកទិញចិនមិនជាប់ទាក់ទងនឹងទីផ្សារលំនៅដ្ឋានក្នុងប្រទេសកម្ពុជាឡើយ។ លោកChaoបាននិយាយទៀតថា“មិនមានអ្នកទិញជនជាតិចិនណាម្នាក់ចាំទិញអចលនទ្រព្យក្រៅបន្ទប់ផ្ទះគំរូនោះទេ។ អ្នកទិញអចលនទ្រព្យជនជាតិចិនជាធម្មតារកទិញនៅតាមប្រទេស អាមេរិក កាណាដា អូស្ត្រាលី និងមួយភាគខ្លះនៅប្រទេសថៃ ចំណែកឯប្រទេសកម្ពុជាមិនទាន់ក្លាយជាទិសដៅរបស់អតិថិជនចិននៅឡើយទេ ហើយអ្វីដែលយើងមិនធ្លាប់ជួបយើងនឹងមិនបាត់បង់នោះទេ។” លោក Chao បានបន្តទៀតថា “ខ្ញុំបារម្ភអំពីទីផ្សារជួលក្នុងប្រទេសកម្ពុជា ខណៈពេលដែលអ្នកទិញយូនីតខុនដូជាច្រើនបានទិញសម្រាប់វិនិយោគជាមួយផលចំណេញតិចតួច មើលទៅវាមិនមានផលចំណេញសោះតាមរយៈការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុដើម្បីទិញ។ យើងត្រូវការអ្នកគ្រប់គ្រងអចលនទ្រព្យចិននៅកណ្តាលដើម្បីគ្រប់គ្រងលើទីផ្សារនៅពេលអ្នកវិនិយោគមានបញ្ហា។” លោក Thomas Lam អគ្គនាយកជាន់ខ្ពស់ផ្នែកប្រឹក្សាអចលនទ្រព្យរបស់ Knight Frank នៅហុងកុងបាននិយាយនៅក្នុងកាសែត South China Morning ថា “គោលការណ៏ថ្មីនេះអាចប៉ះពាល់ដល់ជនជាតិចិនដែលមានជីវភាពមធ្យមដែលទើបតែចាប់ផ្ដើមរកមើលអចលនទ្រព្យក្រៅប្រទេស។ ក៏ប៉ុន្តែសម្រាប់អ្នកមានទ្រព្យធនច្រើនខ្ញុំមិនឃើញមានផលប៉ះពាល់នោះទេ ពីព្រោះពួកគេមួយចំនួនមានប្រាក់ក្នុងធនាគារ និងទុនវិនិយោគរួចរាល់ហើយ។ លោក Anthony Galliano ជាអគ្គនាយកក្រុមហ៊ុន Cambodia Investment Management បាននិយាយថា “រដ្ឋាភិបាលចិនកំពុងតែដោះស្រាយជាមួយវិបត្តិហិរញវត្ថុ ដែលប្រាក់យ័នបានធ្លាក់ចុះរយៈពេលប្រាំបីឆ្នាំកន្លះទាបជាងក្នុងទីផ្សារបរទេស៥ដង​ដែលទឹកប្រាក់ប្រហែល៧៦២ពាន់លានលានដុល្លារបានហូរចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០១៦។ ខណៈពេលដែលសេដ្ឋកិច្ចចិនទទួលរងផលប៉ះពាល់ពីកំណើនសេដ្ឋកិច្ចយឺតហិរញ្ញវត្ថុដែលបានហូរចេញទៅក្រៅប្រទេសបានផ្គត់ផ្គង់នៅទីផ្សារអចលនទ្រព្យនៅ កាណាដា សហរដ្ឋអាមេរិក អូស្រ្តាលី និងអាស៊ីអាគ្នេយ៏។ មធ្យោបាយរឹតបន្តឹងរបស់រដ្ឋាភិបាលចិននេះនឹងអាចធ្វើឱ្យមានស្ថេរ ភាពលំហូរសាចប្រាក់ទៅក្រៅប្រទេសនិងជួយកាត់បន្ថយហានីភ័យ។” ព័ត៌មាន​លម្អិត សូម​អាន​ realestate.com.kh
X
5s