BMW ​ចេញ​ម៉ូតូ​​​ឆ្លាត​អស្ចារ្យ​​ ស្រួល​ជិះ ហើយ​លោក​អ្នក​នឹង​លែង​ត្រូវការ​មួក​សុវត្ថិភាពទៀត​ហើយ ព្រោះ​ជិះ​មិន​ចេះ​ដួល​ទេ (Video)​



វីដេអូ​ម៉ូតូ​អនាគត​ដ៏​ទំនើប​អស្ចារ្យ​របស់ BMW ពិត​ជា​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​គ្រប់ៗ​គ្នា​ ដោយ​មាន​ការ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook រហូត​ជាង ១លាន Share  ឯណោះ។ ស្ថិត​ក្រោម​ឈ្មោះ​ម៉ូតូ​ឆ្លាតវៃ BMC មាន​មហិច្ឆតា​ខ្ពស់​ចង់​ផលិត​ម៉ូតូ​សម្រាប់​អនាគត អម​ដោយ​បច្ចេកវិទ្យា​ថ្មីៗ ផ្ដល់​បទពិសោធន៍​ថ្មី​មិន​ធ្លាប់​មាន​សម្រាប់​អតិថិជន។ ម៉ូតូ​នេះ បំពាក់​បច្ចេកវិទ្យា Self-balancing ដែល​អាច​រក្សា​លំនឹង​ មិន​ចេះ​ដួល​ត្បិត​ជា​ម៉ូតូ​មាន​កង់​ពីរ​ក៏​ដោយ។ https://youtu.be/29IVvNnZtlU យ៉ាងណា ម៉ូតូ​ទំនើប BMW Mottorad ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ ត្រឹមតែ​ជា​គំរូ​ម៉ូតូ​អនាគត​ប៉ុណ្ណោះ លើស​ពី​នេះ វា​ក៏​បាន​ភ្ជាប់​មក​ជាមួយ​វែនតា​មាន​អេក្រង់​ឌីជីថល។ លោក Edgar Heinrich ​ប្រធាន​ឌីហ្សាញ​ម៉ូតូ BMW Motorrad ​នេះ​ផ្ទាល់​បាន​លើកឡើង​ថា ទៅ​ថ្ងៃ​អនាគត យើង​នឹង​លែង​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ទៀត​ហើយ ដូច្នេះ​ក៏​លែង​ត្រូវ​ការ​មួក​សុវត្ថិភាព​អី​ទៀត​ដែរ។ គេ​នឹង​មាន​វ៉ែនតា​ឆ្លាតវៃ Smart Glass សម្រាប់​ប្រើ​ជាគូ​នឹង​ម៉ូតូ​នេះ ដែល​អាច​ការពារ​ខ្យល់ ក៏​ដូច​ជា​អាកាសធាតុ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ភ្នែក​ពេល​កំពុង​បើកបរ។ វ៉ែនតា​នេះ ថែមទាំង​អាច​ប្រាប់​ព័ត៌មាន​ផ្សេងៗ​អំពី​ល្បឿន ​ទីតាំង ហើយ​ថែមទាំង​ប្រើ​ធ្វើ​ជា​កញ្ចក់​មើល​ក្រោយ​បាន​ទៀត​ផង៕
X
5s