ចេះប្រើ iPhone ៩ស្នៀតនេះ គឺអាចផ្លាស់ប្ដូរបទពិសោធន៍ជីវិតរបស់អ្នកបាន! (Video)
ទោះបីលោកអ្នកមួយចំនួូនមាន iPhone និងកាន់ប្រើ iPhone ក្នុងដៃរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែក៏មិនប្រាកដថា អ្នកទាំងអស់នោះសុទ្ធតែស្គាល់មុខងារទាំងអស់នោះនៅលើ iPhone ដែរ។ ទំព័រនេះ យើងសូមលើកយកវីដេអូបង្ហាញគន្លឹះ ៩ចំណុចដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបាន។
https://youtu.be/mAynrFhx__g
១) ជំនួសឱ្យការចំណាយពេល អង្គុយបញ្ចូលព័ត៌មាន Credit Card គឺអ្នកគ្រាន់តែប្រើមុខងារ “Scan Credit Card” នោះវានឹងធ្វើការអានព័ត៌មានទាំងអស់ដែលមាននៅលើកាត។
២) ប្រើឆ្នាំងសាក iPad ដើម្បីសាក iPhone ចូលលឿនជាងមុន
៣) ឆែកមើលការប្រើប្រាស់ថាមពលថ្ម ថាតើកម្មវិធីណាខ្លះស៊ីថ្មខ្លាំង ងាយស្រួលអ្នកបិទ ឬលុបចោល។ ចូលទៅ General → Usage → Battery Usage
៤) លាក់ (Hide) កម្មវិធីដែលមានមកស្រាប់នៅលើ iPhone / iPad។ ចូលទៅ Settings → General → Restrictions។
៥) ច្រឡំដៃលុបរូបថតមែនទេ? អាចរកមកវិញនៅក្នុងថតឯកសារ Recently Delete។
៦) ចុចលើរូប Camera ដើម្បី Add រូបថត ឬវីដេអូទៅក្នុងប្រអប់ផ្ញើសារ Text។
៧) ប្រើមុខងារពង្រីក icon ធំៗងាយស្រួលចាស់ៗប្រើ ដោយចូលទៅ Settings → Display And Brightness → View → Zoomed។
៨) ប្រើមុខងារ Camera Timer ដើម្បីកំណត់ឱ្យកាមេរ៉ាថតរូបស្វ័យប្រវត្តិដែលអ្នកអាចកំណត់បានមិនថា ៣វិនាទី ឬរហូតដល់ ១០វិនាទីក៏បាន។
៩) ថតវីដេអូ Slow Motion នៅក្នុងកម្មវិធី Camera App ដោយរំកិលរកពាក្យ Slo-Mo ដូចក្នុងវីដេអូ។
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ youtube