បើលោកអ្នកចង់ទិញផ្ទះ គួរតែដឹងពីគម្រោងបុរីដែលកំពុងមានប្រជាប្រិយភាពទាំង ១០នៅក្នុងក្រុងភ្នំពេញនេះ!
យើងសង្កេតឃើញថាបរិបទរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែទាមទារនូវភាពទាន់សម័យ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍ដូចជាខុនដូ គម្រោងបុរីនៅក្នុងប្រទេសកម្ពុជាពិតជាមានសន្ទុះអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ជាពិសេសនៅក្នុងក្រុងភ្នំពេញ។
វាពិតណាស់យើងត្រូវមានការប្រុងប្រយ័ត្នបំផុតនៅពេលជ្រើសរើសទិញគម្រោងណាមួយយើងត្រូវប្រាកដថាគម្រោងដែលយើងមានបំណងទិញត្រូវតែមានភាពស្របច្បាប់ដែលទទួលអាជ្ញាប័ណ្ឌត្រឹមត្រូវពីក្រសួងដែលជាប់ពាក់ព័ន្ធ។ ជាក់ស្តែង មានគម្រោងបុរីមួយចំនួនត្រូវបានប្រកាសថា មិនមានភាពស្របច្បាប់នោះឡើយហើយអ្នកទិញទំាងអស់ត្រូវមានការប្រុងប្រយ័ត្ន។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច។
ដោយឡែកគម្រោងមួយចំនួនមានភាពពេញនិយម និងផ្តល់ជូនទំនុកចិត្តដល់សាធារណជនយ៉ាងខ្លំាងស្របតាមបទពិសោធន៍ គុណភាពសាងសង់ទីតំាង និងឱកាសវិនិយោគបានធ្វើឲ្យគម្រោងបុរីទំាងនោះនៅតែជាគម្រោងដ៏ពេញនិយមដដែល។ ខាងក្រោមនេះគឺ ជាគម្រោងបុរីល្អបំផុតទំាង ១០ដែលមានតម្លៃចាប់ពី ៣០,០០០ដុល្លារ រៀបរៀងដោយគេហទំព័រដៃគូរបស់ BizKhmer គឺ Realestate.com.kh បង្ហាញដូចតទៅ៖
១) បុរី ប៉េងហួត ជាបុរីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយូរណាស់មកហើយមានទីតាំងស្ថិតនៅតំបន់ អភិវឌ្ឍន៍ដូចជា៖ ប៉េងហួតឧកញ្ញាម៉ុង ឬទ្ធី ប៉េងហួត ផ្សារPC ប៉េងហួតស្ទឹងមានជ័យ និងប៉េងហួតផ្លូវជាតិ6អា។ គម្រោងបុរី ប៉េង ហួតមានតម្លៃចាប់ពី ៦០,០០០ ដុល្លារឡើងទៅអាស្រ័យទៅតាមប្រភេទលំនៅដ្ឋាន។ បុរី ប៉េងហ៊ួតបានឈ្នះពានរង្វាន់ការអភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៦។ អស់រយៈពេល១០ឆ្នាំកន្លងមកទៅលើគុណភាពសំណង់ និងការរចនាម៉ូតគេហដ្ឋានទាន់សម័យជាមួយបទពិសោធន៍យូរឆ្នាំមកហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សំណង់អគារលំនៅដ្ឋានទទួលបានទំនុកចិត្តពីអតិថិជន។ ដូចរៀបរាប់ខាងលើក្រុមហ៊ុនបុរីប៉េង ហ៊ួត បានសម្រេចគម្រោងជាច្រើនហើយពេលថ្មីៗនេះក៏មានគម្រោងដូចជាគម្រោង The Star Premier ស្ថិតតាមបណ្តោយផ្លូវជា សុផារ៉ា និងគម្រោង The Star Premier ស្ថិតតាមបណ្តោយផ្លូវ៦អា។ លោកអ្នកអាចធ្វើការទំនាក់ទំនងដើម្បីសាកសួរព័ត៌មានបន្ថែមដើម្បីទទួលបានផ្ទះក្នុងក្តីស្រមៃមានការផ្តល់ជូនប្រភេទផ្ទះផ្សេងៗគ្នាតាមតម្រូវការនិងទំហំដែលលោកអ្នកពេញចិត្ត។
២) បុរីមេគង្គរ៉ូយ៉ាល់ គម្រោងបុរីឌឹមេគង្គរ៉ូយ៉ាល់ជាគម្រោងស្ថិតនៅក្រោមការអភិវឌ្ឍន៍មេគង្គភ្នំពេញឌីវើឡុបមេនខូភើរេ សិនគីជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យក្នុងស្រុកមួយ។ គម្រោងបុរីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦ អានៅជិតសាលាកសិកម្មព្រែកលាភ។ ជាគម្រោងបុរីដែលមានទីតំាងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6អាមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះល្វែង វីឡាទោលវីឡាកូនកាត់ និងផ្ទះអាជីវកម្មហើយតម្លៃលក់ចាប់ពី ១០០,០០០ ដុល្លារ។ គម្រោងបុរីនេះវាសាកសមបំផុតសម្រាប់ប្រជាជនខ្មែរវាជាបរិបទរស់នៅប្រកបដោយសុវត្ថិភាព និងស្តង់ដាររស់នៅបែបទាន់សម័យ ដូច្នេះហើយបានជាក្រុមហ៊ុនយើងបានសម្រេចចិត្តអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទបុរី។ គម្រោងបុរីនេះពិតជាពិសេសវាមានទីតាំងរស់នៅដ៏មានភាពប្រសើរនៅតាមបណ្តោយផ្លូវជាតិ៦អាដែលទក្រុងរណបថ្មី និងជាផ្លូវជាតិសម្រាប់ឆ្លងកាត់ទៅខេត្តធំៗមួយចំនួនដូចជា៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាបជាដើមអមដោយទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត រស់នៅប្រកបដោយសុភមង្គល និងឱកាស វិនិយោគដ៏ធំសម្បើមជាមួយនឹងបុរីឌឺមេគង្គរ៉ូយ៉ាល់។
៣) បុរីពិភពថ្មី ជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ១០ឆ្នាំមកហើយ ក្នុងការសាងសង់លំនៅដ្ឋានប្រមាណ១០,០០០យូនីត។ ក្រុមហ៊ុននេះបានផ្តល់ទំនុកចិត្ត និងគុណភាពសម្រាប់អ្នកទិញយ៉ាងពិតប្រាកដ។ គម្រោងបុរីពិភពថ្មីមានទីតាំងដូចជា៖ បឹងឈូក ផ្សារប៉េ សេ កាំប៊ូល ចំការដូង ហើយថ្មីៗនេះក៏មានគម្រោងសាងសង់ដ៏មានសក្តានុពលសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍ ដែលមានទីតាំងស្ថិតនៅផ្លូវ ជា សុផារ៉ានិងក្រុងតាខ្មៅ។ គម្រោងលំនៅដ្ឋានរបស់បុរីពិភពថ្មីពិតជាសាក សមអ្នកដែលមានជីវភាពមធ្យម តម្លៃលក់ចាប់ពី៦០,០០០ដុល្លារ។
៤) បុរី ភ្នំពេញថ្មី មានគម្រោងជាច្រើនដែលមានទីតាំងជាច្រើននៅក្នុងក្រុងភ្នំពេញ ជាពិសេសនៅក្នុងតំបន់អភិវឌ្ឍន៍ បុរីភ្នំពេញមានគម្រោងសរុបចំនួន៨។ នៅពេលថ្មីៗនេះដែលមានទីតាំងនៅតាមបណ្តោយផ្លូវជា សុផារ៉ា ហើយមានប្រភេទវីឡា ផ្ទះល្វែងដែលមានទំហំ និងប្រភេទផ្ទះច្រើនប្រភេទ។ តម្លៃលក់ចាប់ពី១០០,០០០ដុល្លារទៅ៥០០,០០០ដុល្លារគម្រោងចុងក្រោយនេះអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៦ហិកតាចំណែកឯការបញ្ជាទិញនិងកក់បានធ្វើឡើងបណ្តើរៗហើយ។
៥) បុរី មហាសែនសុខ ជាគម្រោងលំនៅដ្ឋានស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនជប៉ុនដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន Creed Group។ មានលំនៅដ្ឋានប្រមាណ៦៨៣ខ្នងដែលសាងសង់លើផ្ទៃដី១១៤,០០៥ម៉ែត្រការ៉េ។ គម្រោងលំនៅដ្ឋានដែលផ្តល់ជូននៅស្តង់ដាររស់នៅយ៉ាងល្អប្រសើរផ្តល់ជូននូវប្រភេទលំនៅដ្ឋានជាច្រើនប្រភេទដូចជា៖ ផ្ទះល្វែង វីឡាទោល វីឡាឃីង វីឡាឃ្វីន និងផ្ទះល្វែងអាជីវកម្ម លើសពីនេះមានសួនកំសាន្ត អាងហាងទឹក ក្លឹបហាត់ប្រាណជាដើម។ រស់នៅជាមួួយជីវិតដ៏ ស្រស់បំព្រងក្នុងគម្រោងបុរីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន តម្លៃលក់ចាប់ពី ៤០,០០០ដុល្លារ។
៦) បុរី អង្គរភ្នំពេញ បានសាងសង់លំនៅដ្ឋានស្នាក់នៅសម្រាប់ប្រជាជនលក្ខណៈបុរីដែលផ្តល់ជូននូវស្តង់ដាររស់នៅខ្ពស់។ រាល់ការសាងសង់គម្រោងនីមួយៗធ្វើឡើងប្រកបដោយគុណភាព សោភ័ណ្ឌភាព ហើយប្រភេទលំនៅដ្ឋានមានដូចជា៖ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ និងផ្ទះវីឡាជាច្រើនប្រភេទទៀត។ រាល់គម្រោងលំនៅដ្ឋានដែលសាងសង់ដោយក្រុមហ៊ុនបុរីអង្គរភ្នំពេញបានបញ្ចប់តែងតែទទួលបានការ គាំទ្រពីអ្នកទិញ។ លោកអ្នកអាចស្វែងរកទិញ និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះ អំពីគម្រោងបុរី អង្គរភ្នំពេញIគម្រោងបុរីអង្គរភុ្នំពេញ II និងគម្រោងបុរីអង្គរភ្នំពេញIII ដែលតម្លៃលក់លំនៅដ្ឋានចាប់ពី ១០០,០០០ ដុល្លារ។
៧) បុរី ហាយទិក ជាគម្រោងបុរីដ៏មានប្រជាប្រិយភាពមួួយដែរក្នុងចំណោមគម្រោងបុរីធំៗនៅក្នុងក្រុងភ្នំពេញ។ មានទីតាំងស្ថិតនៅតាមបណ្តាោយផ្លូវជាតិលេខមួយចំងាយ៨០០ម៉ែត្រពីស្ពានព្រះមន្នីវង្ស ភូមបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លំនៅដ្ឋានទាំងឡាយត្រូវបានស្ថាបនា ឡើងដោយគុណភាព និងបានត្រួតពិនិត្យយ៉ាងល្អឥតខ្ចោះ ទាំងវីឡាទោល និងវីឡាភ្លោះដែលមានតម្លៃលក់ប្រមាណ៣០០,០០០ដុល្លារ . . .។
៨) បុរី អរគីដេវីឡា ជាលំនៅដ្ឋានប្រកបដោយស្តង់ដារខ្ពស់លំនៅដ្ឋានឯកជនប្រណិតរបស់គម្រោងបុរីអរគីដេវីឡា។ មានទីតាំងស្ថិតនៅសែនសុខទឹកថ្លានិងគម្រោងថ្មីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។ លំនៅដ្ឋានលក់ក្នុងតម្លៃចាប់ពី ១៥០,០០០ដុល្លារឡើងទៅ រស់នៅក្នុងលំនៅដ្ឋានដែលប្រកបដោយភាពសុខសាន្ត លើសពីការស្នាក់នៅគម្រោងនេះក៏បានផ្តល់ជូនជីវិតរស់នៅយា៉ងសំបូរបែបមានដូចជា៖ អាងហែលទឹក សួនកំសាន្ត កន្លែងក្មេងលេង ក្លឹបកីឡាជាដើម។
៩) បុរី ហ្រ្គេនភ្នំពេញ បានចេញគម្រោងក្នុងការសាងសង់លំនៅដ្ឋានដែលស្ថិតនៅទីក្រុងរណបទៅកាន់ ក្រុងភ្នំពេញគម្រោងនេះវាពិតជាទីតាំងដែលសម្រាប់ធ្វើការពង្រីកការរស់នៅថ្មីរបស់ប្រជាជនពិតប្រាកដតួយ៉ាជាទីក្រុងអភិវឌ្ឍន៍ថ្មីមួយផងដែរ។ គម្រោងហ្គ្រេនភ្នំពេញផ្តល់ជូនលំនៅដ្ឋានឯកជនច្រើនប្រភេទផ្សេងៗគ្នាដូចជាវីឡា និងផ្ទះល្វែងជាដើមមានទំហំខុសៗគ្នាផងដែរ។ ដែលមានតម្លៃចាប់ពី១០០,០០០ដុល្លារទៅ២០០,០០០ដុល្លាឡើងទៅរស់នៅប្រកបដោយភាពទាន់សម័យ និងសុវត្ថិភាពជាមួួយនឹងលំនៅដ្ឋានដែលធ្វើឲ្យគ្រួសាររបស់លោកអ្នកមានភាពកក់ក្តៅ។
១០) បុរី លឹម ឈាងហាក់ ជាក្រុមហ៊ុនសាងសង់គម្រោងលំនៅដ្ឋានដែលបានបង្កើតនៅឆ្នាំ១៩៩០យើងគឹជាអ្នកនាំមុខក្នុងការសាងសង់ផ្ទះល្វែងប្រកបដោយភាពទាក់ទាញនិងគួរអោយចង់រស់នៅ សម្រាប់គ្រប់ក្រុមគ្រួសារក្នុងភ្នំពេញដោយគិតទៅលើតម្រូវការនៃអតិថិជន។ យើងកំពុងតែបន្តការលូត លាស់និងទទួលបាននូវកិតិ្តសព្ទជាអ្នកដឹកនាំនៅក្នងសហគ្រាសសាងសង់នៅក្នុងទីក្រុងភ្នំពេញកម្ពុជា។ មានគម្រោងជាច្រើនដែលបានសាងសង់រួច និងកំពុងសាងសង់គម្រោងទាំងនោះមានទីតាំងស្ថិតនៅ ចោមចៅ ចំការដូង ស្ទឹងមានជ័យ វាលស្បូវ ភ្នំពេញថ្មីជាដើម ហើយមានប្រភេទផ្ទះវីឡា ផ្ទះល្វែង ផ្ទះល្វែងអាជីវកម្មដែលមានតម្លៃលក់ប្រមាណ ៦០,០០០ដុល្លារ។
ផ្ដល់សិទ្ធិ៖ realestate.com.kh