កម្មវិធី (App) ទូរស័ព្ទ​​ពេញ​និយម​បំផុត​ សម្រាប់​ដាក់​រូប Backgrounds និង Wallpaper ក្រោយ​ពេល​ប្រើ​នឹង​ប្លែកភ្នែក​



មាន​ស្មាតហ្វូន​ល្អ​ប្រើ ដំណើរការ​លឿន​ហើយ ប្រហែល​នៅ​ខ្វះ​សោភណភាព​ផ្ទៃ​ Background ​ឬ​រូប​តាំង Wallpaper។ ដូច្នេះ​ទំព័រ​នេះ យើង​សូម​យក សកម្មវិធី (app) ទូរស័ព្ទ​សម្រាប់​ដាក់ Background ​និង Wallpaper ​ល្អ​បំផុត នៅ​លើ​ទូរស័ព្ទ Android៖ Background HD https://youtu.be/be7zBWInJPE ​ជា​កម្មវិធី​ដែល​ចេញ​រយៈពេល​យូរ​គួរ​សម​មក​ហើយ វា​ស្ថិត​ក្នុងស​ចំណោម​កម្មវិធី Wallpaper ​ពេញ​និយម​បំផុត។ អ្នក​អាច​សាកល្បង​ដំឡើង​ប្រើ នោះ​នឹង​អាច​ទាញ​យក​រូប Wallpaper ស្អាតៗ សម្រាប់​តាំង​ជា Background បាន។ នៅ​ក្នុង​កម្មវិធី​នេះ មាន​បែកចែក​ក្រុម​រូបថត​ចំនួន ៣០ ផ្សេងៗ​គ្នា។ ស ទាញ​យក Background HD ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ Google Play ដោយ​ចុច​លើ Download... Cool Wallpapers HD https://youtu.be/Bl8sVeTm-XI ជា​កម្មវិធី Wallpapers ពេញ​និយម​បំផុត​មួយ​ទៀត ដែល​អ្នក​អាច​សាកល្បង​បាន។ វា​មាន​បណ្ដុំ​រូប​ដ៏​ច្រើន​ប្រមាណ ២សែន​រូប ដែល​អាច​ជ្រើសរើស​សម្រាប់​ជា Background ​ទូរស័ព្ទ​បាន។ ទាញ​យក Cool Wallpapers HD ​ដោយ​ឥត​គិត​ថ្លៃ​ពី Google Play ​ដោយ​ចុច​លើ Download … MTP Ringtones and Wallpapers

​ក៏​ជា​កម្មវិធី​ពេញ​និយម​សម្រាប់​អ្នក​ចូលចិត្ត​ស្វែងរក​រូប Wallpapers ស្អាតៗ​ដាក់​លើ​ទូរស័ព្ទ​ផង​ដែរ។ លើស​ពី​នេះ​ app នេះ​ជា​ប្រភេទ​កម្មវិធី all-in-one ដែល​ក្រៅពី​មាន​រូប​ស្អាតៗ​សម្រាប់ Background ហើយ​នោះ វា​ក៏​នៅ​មាន​សំឡេង​រោទ៍ Ringtones ពីរោះៗ​ផង​ដែរ។ ទាញ​យក MTP Ringtones and Wallpapers ​សម្រាប់ Google Play ​សូម​ចុច​លើ Download … Wallpapers by Google

ជា​កម្មវិធី​ពេញ​និយម​សម្រាប់​ជ្រើសរើស Wallpapers ស្អាតៗ​ក្នុង​ទូរស័ព្ទ ដែល​បង្កើត​ដោយ Google ​ផ្ទាល់។ ទាញ​យក Wallpapers by Google ​ពី Google Play ដោយ​ចុច​លើ Download... Zedge https://youtu.be/ITu6kw5cEFE ជា​កម្មវិធី​ដែល​គេ​ពេញ​និយម​សម្រាប់ ទាញ​យក​នូវ Wallpapers ស្អាតៗ​ចុង​ក្រោយ។ និយាយ​តាម​ត្រង់​ខ្ញុំ​ក៏​កំពុង​ប្រើ Zedge នេះ​ផង​ដែរ វា​ផ្ទុក​នូវ​បណ្ដុំ​រូប Wallpapers ស្អាតៗ​ជាច្រើន សម្រាប់​អ្នក​ជ្រើសរើស​ធ្វើ​ជា Background ទូរស័ព្ទ​បាន។ ទាញ​យក Zedge ពី Google Play ដោយ​ចុច​ត្រង់ Download ... ដោយ៖ រឹទ្ធិរាជ
X
5s