គន្លឹះ Windows 10: របៀប screenshot ​ដោយ​ប្រើ Keyboard Shortcuts ​ច្រើន​វិធី ​យ៉ាង​ងាយស្រួល​ដែល​អ្នក​គួរ​ចេះ​



ប្រិយមិត្ត​ភាគច្រើន​ប្រាកដ​ជា​ស្គាល់ Printscreen ​នៅ​លើ Keyboard ​កុំព្យូទ័រ​ហើយ ដែល​គេ​ប្រើ​សម្រាប់​ថត​ផ្ទៃ​អេក្រង់ (screenshot) ហើយ​ជម្រើស​នេះ នៅ​តែ​អាច​បន្ត​ប្រើ​គ្រប់ៗ​ជំនាន់ Windows ត​មក​ដល់ Windows 10 សព្វថ្ងៃ។ ចុច Key “PrinScn” ​គឺ​វា​នឹង​ចាប់យក​រូប​ស្គ្រីន​នៅ​លើ​អេក្រង់​កុំព្យូទ័រ ​ហើយ copy ចូល​ទៅ Clipboard ​បន្ទាប់​មក​អ្នក អាច Paste វា​ចូល​ទៅ​កម្មវិធី​កែរូប​ផ្សេងៗ និង​សូម្បី​តែ Microsoft Word ​ក៏​បាន។

ទោះជា​យ៉ាងណា ការ screenshot ​នៅ​មាន​ជម្រើស​លើស​ពី​នេះ​ទៀត​ក្នុង​ការ​ធ្វើ ដែល​អ្នក​អាច​ស្វែងយល់ ដើម្បី​ជា​ចំណេះដឹង​បន្ថែម​បាន៖ #Windows 10 Screenshot Keyboard Shortcuts ប្រសិន​អ្នក​មិន​ចង់​ខ្វាយខ្វល់​ទៅ​ដំឡើង​កម្មវិធី​បន្ថែម third-party អ្វី​នោះ​ទេ អ្នក​ក៏​អាច​ប្រើ​មុខងារ​ភ្ជាប់​ជាមួយ Windows ​OS មក​ស្រាប់។ -​ចុច Windows Key + PrtScn : Windows 10 ​នឹង​ចាប់​យក screenshot ​ហើយ save វា​ជា​ឯកសារ PNG ​នៅ​ក្នុង​ថត​ឯកសារ Pictures ​ដែល​អាច​ទៅ​រក​នៅ​ File Explorer។ -​Alt + PrtScn: វា​ជា​ជម្រើស​ល្អ​មួយ ប្រសិន​អ្នក​ចង់​បាន screenshot ​តែ​ទៅ​លើ​ផ្ទាំង​កម្មវិធី ឬ​​ផ្ទាំង Windows ណាមួយ​កំពុង​ដំណើរការ (active) នោះ។ ឧទាហរណ៍ អ្នក​កំពុង​បើក​កម្មវិធី Microsoft Word ​ហើយ​ចង់ screenshot តែ​ទៅ​លើ​កម្មវិធី Word ទាំង​មូល ដោយ​មិន​ត្រូវ​ការ​ថត screen ​កុំព្យូទ័រ​ទាំង​ស្រុង សូម​ចុច Alt+PrtScn។ ចំណាំ៖ Alt+PrtScn នឹង Copy រូប shot ​របស់​អ្នក​ទៅ​កាន់ Clipboard ​ដូច្នេះ​អ្នក​អាច Paste វា​ទៅ​ក្នុង​ឯកសារ​ ឬ​កម្មវិធី​កែ​រូប​ផ្សេងៗ​ដូច​ជា Microsoft Paint ជាដើម។ ​វា​មិន​ធ្វើ backup copy ទៅ​ក្នុង​ថត​ឯកសារ Picture ​នោះ​ទេ។ -Windows Key + Volume down : គន្លឹះ​នេះ​ប្រើ​សម្រាប់​ឧបករណ៍​ថេប្លេត​ដើរ​ដោយ Windows 10 ​ដូច​ជា Microsoft ជាដើម។

  #Shortcuts ផ្សេងៗ​ទៀត​ដែល​អ្នក​អាច​សាកល្បង​បាន៖

-​Windows Key + Ctrl + PrtScn: អ្នក​អាច​សាកល្បង​វា​បាន ប្រសិន​អ្នក​មិន​អាច​ដំណើរការ​ជាមួយ shortcuts ​ខាង​លើ ព្រោះ​ laptop និង​ឧបករណ៍​ខ្លះ​តម្រូវ​ឱ្យ modified key comb។ អ្នក​ក៏​អាច​សាកល្បង​ដោយ​ចុច Windows Key + Ctrl + PrtScn ឬ Windows Key + Fn + PrtScn ​ដែល​កុំព្យូទ័រ​ខ្លះ ដំណើរការ​បាន។ ​#​ប្រើ Snipping Tool មុខងារ​មាន​ស្រាប់​នៅ​លើ Windows 7, 8, 10

ជា​កម្មវិធី​មាន​នៅ​លើ Windows ​ស្រាប់ ដែល​មាន​លក្ខណៈ​សាមញ្ញ ងាយស្រួល​ប្រើ​ក្នុង​ការ​កាត់​រូប screenshot។ មនុស្ស​ជាច្រើន​ប្រើ​មុខងារ​នេះ ជាជាង​ចុច PrnScn។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ groovypost
X
5s