ចំណែកទីផ្សារ Apple Watch ក្នុងឆ្នាំ២០១៦ ក្ដាប់បានជិត ៥០% ស្មើនឹង ១១,៩លានគ្រឿងនាំមុខ Samsung និង Fitbit
ក្រុមហ៊ុន Apple ថ្មីៗនេះបានបញ្ចេញតួលេខចែកចាយលក់នាឡិកា Apple Watch របស់ខ្លួន ដោយក្នុងឆ្នាំ២០១៦ បានលក់ដាច់គិតជាចំណែកទីផ្សារសកលសរុប ៤៩%។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys។ ចំណែកក្រុមហ៊ុន Fitbit និង Samsung បានជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ រៀងគ្នាដោយក្ដាប់ចំណែកទីផ្សារ ១៧% និង ១៥%។