iPhone 8 ពេលចេញលក់ នឹងថ្លៃជាងមុន តម្លៃអាចលើស $1000 មួយគ្រឿង (តម្លៃចេញពី Apple ផ្ទាល់)
ខណៈមានសាធារណជនមិនតិចកំពុងទន្ទឹងចាំអ៊ុតមើលកំពូលទូរស័ព្ទជំនាន់ថ្មីរបស់ Apple ដែលជា iPhone 8 នោះ ថ្មីៗនេះ ស្រាប់តែមានសេចក្ដីរាយការណ៍ពីគេហទំព័រ Fast Company មកថា iPhone ជំនាន់ទី១១ នេះ ពេលចេញលក់នឹងមានតម្លៃលើស ១០០០ដុល្លារអាមេរិក។
https://youtu.be/rzeeTsEUYsA
ប្រិយមិត្តច្បាស់ក្នុងចិត្តហើយថា ឆ្នាំ២០១៧ នេះ ក្រុមហ៊ុន Apple នឹងសម្ពោធចេញ iPhone ស៊េរីថ្មីប៉ុន្តែអាចមាន ៣ម៉ូដែលដែលក្នុងនោះ នឹងមានអេក្រង់ ៤,៧អ៊ីញ ហើយម៉ូដែល ៥,៥អ៊ីញ អាចមានដល់ពីរម៉ូដែល។ យោងតាមគេហទំព័រ Fast Company ឱ្យដឹងថា ម៉ូដែលខ្ពស់បំផុត (top model) អាចមានតម្លៃជាង ១ពាន់ដុល្លារ (តម្លៃចេញពី Apple ផ្ទាល់)។ iPhone 8 ត្រូវគេរំពឹងថា នឹងត្រូវ Apple ធ្វើការឌីហ្សាញរូបរាងថ្មី ក៏ដូចជាបំពាក់លក្ខណៈសម្បត្តិខ្ពស់ជាងមុន ទំនើបជាងមុន។
តាមរបាយការណ៍មិនឱ្យដឹងថា iPhone 8 និង 8 Plus នឹងត្រូវឌីហ្សាញ ក្រាលដោយកញ្ចក់ផ្នែកខាងក្រោយ ហើយមានស៊ុម អាចត្រូវបានព័ទ្ធដោយសារធាតុអ៊ីណុកប្រភេទ stainless steel ជំនួសអាលុយម៉ីញ៉ូម។
iPhone 7 ម៉ូដែលខ្ពស់បំផុតដែលមាន Memory ទំហំ 256GB សព្វថ្ងៃគឺមានតម្លៃ ៩៦៩ដុល្លារ ដូច្នេះ iPhone 6 Plus ដែលភ្ជាប់អេក្រង់ប្រភេទ OLED អាចមានតម្លៃមិនថោកជាង ១០០០ដុល្លារនោះទេ។
ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone 8/8 Plus នៅអំឡុងខែកញ្ញាចុងឆ្នាំ២០១៧ នេះ ដែលទូរស័ព្ទនេះ នឹងភ្ជាប់មករួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលនឹងត្រូវក្រុមហ៊ុនធ្វើបទបង្ហាញក្នុងអំឡុងសន្និសីទ WWDC ប្រចាំឆ្នាំ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Fast Company