LG Watch Style និង Watch Sport បង្ហាញខ្លួនផ្លូវការអមមកជាមួយមុខងារពិសេសៗ Wireless Charge, Waterproof និងមាន 4G LTE
LG គឺជាក្រុមហ៊ុនដំបូងដែលបានបញ្ចេញនាឡិកាឆ្លាតវៃដើរដោយប្រព័ន្ធប្រតិបត្តិការ Android Wear 2.0 ដំបូងគេ។ ថ្មីៗនេះ LG បានប្រកាសចេញ Smartwatch ថ្មីពីរស៊េរីដែលមានម៉ូដែល LG Watch Style និង LG Watch Sport។
LG Watch Style
សម្រាប់នាឡិកា LG Watch Style បានភ្ជាប់មកនូវអេក្រង់ទំហំ ១,២អ៊ីញ P-OLED ជាមួយ resolution កម្រិត 360x360px និងមានដង់ស៊ីតេ 299ppi។ Watch Style ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon Wear 2100 ហើយមាន RAM 512MB, និងមាន Memory ទំហំ 4GB ចំណែកថ្មមានកម្រិត 240mAh។ នាឡិកានេះ មានតំណភ្ជាប់ដូចជា Wi-Fi 802.11b, g, n និង Bluetooth 4.2 LE ហើយមាន sensor 6-Axis (Accelerometer / Gyro) និង Ambient Light Sensor ហើយក៏មានមុខងារមិនជ្រាបទឹក IP67 និងមុខងារសាកថ្មឥតខ្សែផងដែរ។ LG Watch Style នឹងមានជម្រើសពណ៌ចំនួន៣ គឺ ពណ៌ទឹកប្រាក់ ពណ៌ទីតាញ៉ូម និងពណ៌មាសក្រហម (rose gold)។ ក្រុមហ៊ុន LG នឹងធ្វើការបង្ហាញលំអិតអំពីនាឡិកាថ្មីរបស់ខ្លួននេះ នៅព្រឹត្តិការណ៍ MWC ខែក្រោយ។LG Watch Sport
ងាកមក LG Watch Sport វិញ គឺមានអេក្រង់ទំហំ ១,៣៨អ៊ីញប្រភេទ P-OLED កម្រិត resolution 480x480px។ Watch Sport មាន RAM 4GB, RAM ទំហំ 768MB, Memory ទំហំ 4GB បំពាក់ឈីប Snapdragon Wear 2100 និងមាន 4G LTE។ Watch Sport ក៏មានមុខងារមិនជ្រាបទឹកផងដែរ តែជា IP68 និងអាចសាកថ្មតាម Wireless charging។ ក្រៅពីនេះវាមានមុខងារ Google Assistant ហើយនឹងមានលក់ជាមួយជម្រើសពណ៌ ខៀវដិត និងទីតាញ៉ូម។ ទាំងពីរម៉ូដែលនឹងដំណើរការដោយ Android Wear 2.0 ដូចគ្នា៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ LG