​iPhone 8 ​អាច​នឹង​មាន​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក iris Scanner ដូច Note 7​



មាន​សេចក្ដី​រាយការណ៍​ថ្មី​មក​ថា iPhone ស៊េរី​ថ្មី ដែល​ចេញ​ក្នុង​ឆ្នាំ​នេះ នឹង​មាន​ការ​ឌីហ្សាញ​រួបរាង​ថ្មី​ប្លែក ទំនើប ពិសេស​គឺ​នឹង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ។ ជាក់ស្ដែង​ក្នុង​របាយការណ៍​ថ្មី​នេះ​ឱ្យ​ដឹង​ថា iPhone 8 ទំនង​អាច​បំពាក់​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក Iris Scanner ​ដូច​ធ្លាប់​មាន​នៅ​លើ Galaxy Note 7 កន្លង​ទៅ។

Iris Scanner នឹង​ជា​មុខងារ​បន្ថែម​ថ្មី​សម្រាប់​ផ្ដល់​សុវត្ថិភាព​ទូរស័ព្ទ​កាន់តែ​ខ្ពស់ ដោយ​វា​អាច​ឱ្យ​ម្ចាស់​ទូរស័ព្ទ​ស្កេន​ភ្នែក ហើយ​ប្រសិន​ស្កេន​ខុស​នោះ​ទូរស័ព្ទ​នឹង​មិន​បើក​សោ​ឱ្យ​ដំណើរការ​បាន​ឡើយ។ iPhone 8 ​ថ្មី​នេះ ថែមទាំង​ត្រូវ​គេ​អះអាង​ទៀត​ថា នឹង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ Wireless Charging។

គំរូ iPhone 8

iPhone 8 ​ចេញ​ឆ្នាំ​នេះ អាច​មាន ៣ម៉ូដែល​ផ្សេង​​គ្នា​គឺ ម៉ូដែល​មាន​អេក្រង់ ៤,៧អ៊ីញ (iPhone 8), និង​ពីរ​ម៉ូដែល​ទៀត អេក្រង់ ៥,៥អ៊ីញ ដែល​អាច​ជា iPhone 8 Plus មួយ​ក្នុង​ចំណោម​នោះ។ iPhone 8 ទាំង ៣ម៉ូដែល​នឹង​បំពាក់​អេក្រង់ OLED ​ហើយ​ម៉ូដែល​ខ្ពស់​ជាង​គេ​អាច​មាន​តម្លៃ​ជាង ១០០០ដុល្លារ (តម្លៃ​ប្រកាស​ពី Apple ផ្ទាល់)។ ទូរស័ព្ទ iPhone 8 ថ្មី​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​ក្នុង​អំឡុង​ខែ​កញ្ញា ដែល​នឹង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 11។ iOS 11 នឹង​ត្រូវ Apple ប្រកាស​ចេញ​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី WWDC មុន​ថ្ងៃ​សម្ពោធ iPhone 8៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Digitimes
X
5s