ហេតុផល ៤យ៉ាងនេះ អាចឱ្យអ្នកពិចារណាលុបចោលកម្មវិធី Facebook ពីទូរស័ព្ទបាន!
១) លុប Facebook app ចេញពីទូរស័ព្ទ អ្នកនឹងចាប់អារម្មណ៍ឃើញថា Smartphone របស់អ្នកដំណើរការលឿនជាងមុន
នៅពេលអ្នក លុបកម្មវិធី Facebook ចេញពីទូរស័ព្ទ នោះអ្នកនឹងឃើញភាពខុសប្លែកគ្នា រវាងទូរស័ព្ទដែលកំពុងប្រើ app របស់ Facebook នៅត្រង់ល្បឿនដំណើរការ។ តាមការធ្វើតេស្តគេសង្កេតឃើញ ល្បឿនទូរស័ព្ទដែលមិនប្រើ Facebook app ដំណើរការរលូនជាងទូរស័ព្ទមាន Facebook app។
២) អត់កម្មវិធី Facebook អ្នកនៅតែអាចលេង Facebook ដោយចូលតាម Browser ឬបង្កើត shortcut មកក្រៅដូច app ដែរ
អ្នកអាចលុប កម្មវិធី Facebook ចេញពីទូរស័ព្ទ ដើម្បីសន្សំសំចៃ Memory និងកាត់បន្ថយការប្រើប្រាស់ថ្ម។
៣) ប្រើ Facebook ចំណាយទំហំ Memory យូរៗទៅនឹងធំឡើងៗ ហើយស៊ីថ្មខ្លាំង
កម្មវិធី Facebook ដំបូងឡើយ វាមិនធំប៉ុន្មានទេ តែនៅពេលអ្នកប្រើយូរៗទៅ កម្មវិធីនឹងចាប់យក Data មកផ្ទុកលើទូរស័ព្ទ។ វានឹងកាត់ Memory ម្ដងបន្តិចៗ ច្រើនឡើងៗ។ អ្នកអាចលុបវាចោល ហើយប្រើតាមកម្មវិធី Web Browser ជំនួសវិញក៏បាន។
៤) ប្រើកម្មវិធី Facebook គឺស៊ីថ្មខ្លាំងជាង ទូរស័ព្ទមិនបានដំឡើង
ក្រៅពីស៊ីមេម៉ូរីទូរស័ព្ទធំហើយនោះ វាថែមទាំងស៊ីថ្មទូរស័ព្ទទៀតផង។ កម្មវិធីបណ្ដាញសង្គមនេះ តែងរត់ ឬដំណើរការជាប់នៅផ្នែក background ដែលអ្នកមិនបានដឹង ទើបនៅពេលមានសារជូនដំណឹង (notification) ផ្សេងៗវាតែងលោតមកលើអេក្រង់ដើម្បីប្រាប់អ្នកឱ្យបានដឹង។
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ androidpit