គម្រោងអភិវឌ្ឍន៍ថ្មីៗដែលល្អបំផុតនៅកម្ពុជា បង្ហាញពីការវិនិយោគដ៏ពិតប្រាកដ​



កម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសដែលមានកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៨.១%ក្នុងរយៈពេល២ទសវត្សមកនេះ ការកើនឡើងនេះត្រូវបានសាធារណៈជនសាទរយ៉ាងខ្លាំង។ ធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ថែមទាំងហៅកម្ពុជាថាជាកូនខ្លាសេដ្ឋកិច្ចរបស់អាស៊ីក្នុងឆ្នាំ២០១៦ វិស័យមួយដែលមានការរីកចម្រើនខ្លាំងនោះគឺវិស័យអចលនទ្រព្យ។ យោងតាមសារព័ត៌មានខ្មែរថាមស៍ការកើនឡើងនៃការវិនិយោគកាលពីឆ្នាំកន្លងទៅត្រឹមតែវិស័យសំណង់មួយទឹកប្រាក់វិនិយោគបានកើនឡើងដល់៨.៥ពាន់លានដុល្លារដែលបានអភិវឌ្ឍន៍លើទំហំផ្ទៃដីប្រហែល១៣លានម៉ែត្រការ៉េ។ ទំហំនេះគឺគ្រាន់តែជាផ្នែកតូចមួួយប៉ុណ្ណោះ មានប្រហែល០.០០៧%នៃផ្ទៃដីរ​បស់ប្រទេសកម្ពុជា ដែលអាចបញ្ជាក់បានថា​ឱកាសនៃការ វិនិយោគនៅមានជាច្រើនទៀតក្នុងនៅពេលអនាគត។ បច្ចុប្បន្នយើងបានទទួលស្គាល់ថាវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាគឺកំពុងតែកើនឡើងយ៉ាងខ្លាំងប៉ុន្តែតើការអភិវឌ្ឍន៍ថ្មីដ៏ល្អបំផុតអ្វីខ្លះនៅកម្ពុជាដែលយើងមើលឃើញថាមានចង្ខុវិស័យពិតប្រាកដ? មជ្ឈមណ្ឌលរាជធានីភ្នំពេញ ឬ​ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC) ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC)នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ទីក្រុងនៅពេលដែលតំបន់នេះបានបញ្ចប់ការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០៣៥។ វាស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ហើយត្រូវបានរំពឹងថានឹងប្រែក្លាយរាជធានីរបស់កម្ពុជាទៅជាទីក្រុងដ៏ធំមួយនាពេលអនាគត។ PPCC នឹងបម្រើដល់ជនបរទេស និងប្រជាជនក្នុងស្រុកដែលកំពុងតែស្វែងរកបរិបទនៃការរស់នៅនិងការធ្វើអាជីវកម្មប្រកបដោយភាពប្រឌិតដោយមានរចនា សម្ព័ន្ធស្តង់ដាអន្តរជាតិ។ តំបន់នេះត្រូវបានរំពឹងថានឹងអភិវឌ្ឍន៍ជាគម្រោងលំនៅដ្ឋាជា​​ច្រើនប្រភេទដែលអាចឱ្យមនុស្សរស់នៅបានជាង ៥៦,០០០នាក់ ហើយមានអ្នកមកលេងកំសាន្តមានចំនួនដល់ ១៩០,០០០ជារៀងរាល់ថ្ងៃ។ វិនិយោគិនមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនប្រភេទនៅក្នុងតំបន់នេះដែលពួកគេអាចទិញសម្រាប់បើកជាហាងទំនិញ ទិញសម្រាប់វិនិយោគ ឬសម្រាប់ទុកដាក់ជួលនៅពេល​អនាគត។ ក្នុងចំណោមគម្រោងល្អបំផុតទាំងនោះមានដូចជាគម្រោងខុនដូ One Park គម្រោងខុនដូ The EDGE និងគម្រោងលំនៅដ្ឋាន Residence 90។ គម្រោង One Park គម្រោងខុនដូ One Park គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានភាពទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងបានរចនាឡើងសម្រាប់ដង់ស៊ីតេប្រជាជនបានយ៉ាងត្រឹមត្រូវ និងបានកសាងឡើងទៅតាមស្តង់ដាហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត។ គម្រោងមានអគារទល់មុខគ្នាខាងត្បូង-ខាងជើង ដែលត្រូវបានរចនាឡើងឆ្លងកាត់តាមការស្រាវជ្រាវហើយត្រូវបានយកតាមលក្ខណៈធម្មជាតិ ដែលធ្វើឲ្យមានម្លប់ និងមានខ្យល់អាកាសចេញចូលបានយ៉ាងល្អ។ គម្រោងខុនដូ One Park មានសោភ័ណភាពបែបអឺរ៉ុប និងមានសេវាកម្មដូចជា៖ អាងហែលទឹក កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណជាដើម។ ផ្ទះអាជីវកម្មក្នុងគម្រោងត្រូវបានសាងសង់រួចរាល់ហើយនឹងក៏ត្រូវបានប្រគល់ឱ្យអតិថិជនអាចចូលទៅស្នាក់នៅឬប្រកបរបរអាជីវកម្មផងដែរ។ យូនីតទាំងនេះត្រូវបានលក់អស់ស្ទើតែ១០០%ហើយដែលមានតម្លៃចាប់ពី ១៧០,០០០ដុល្លារក្នុងមួយយូនីត។ គម្រោងខុនដូ The EDGE គម្រោង The Edge គឺជាគម្រោងអភិវឌ្ឍន៍ដែលមាន៩៣យូនីតមានកម្ពស់ចាប់ពី៤ទៅ៥ជាន់។ អ្វីដែលធ្វើឱ្យគម្រោងកាន់តែមានការចាប់អារម្មណ៏គឺយូនីតប្រភេទការិយាល័របស់វា។ ប្រភេទការិយាល័យ(ROVO)​យូនីតត្រូវបានរចនាឡើងដើម្បីភាព បត់បែនសម្រាប់អាជីវកម្មទៅតាមប្រភេទអាជីវកម្មរបស់អ្នក។ ដែលទាំងនេះរួមមាន៖ ហាងកាហ្វេ ភោជនីដ្ឋាន ការិយាល័យ ធនាគារ សណ្ឋាគារបូទីក ស្ទូដយូ និងបន្ទប់ប្រជុំ។ យូនីតប្រភេទការិយាល័យ ROVO​ មានរចនាបទមានភាពសម័យ ដែលមានរួមបញ្ជូលរចនាបទខ្មែរ ជញ្ជាំងធ្វើពីឥដ្ឋនិងមានក្បាច់ចាប់ជ្រីនៃសំណង់យ៉ាងស្រស់ស្អាតហើយនៅក្នុងយូនីតនីមួយៗមានពន្លឺគ្រប់គ្រាន់ចេញពីចំណាំងផ្ទាំងកញ្ចក់។ គម្រោង Residence 90 គម្រោងលំនៅដ្ឋាន The Residence 90 គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ល្អមួយដែលព័ទ្ធជុំវិញ ដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងលេងកីឡា និងមានផ្លូវសម្រាប់ធ្វើចរាចរធំទូលាយ។ ហើយក៏មានគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ទៃទៀតដែលនឹងមាននៅក្នុងតំបន់នេះនាពេលខាងមុខ និងគម្រោងលំនៅដ្ឋានផ្សេងៗទៀតគម្រោងមួយនេះស្ថិតនៅជាប់មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។ គម្រោងលំនៅដ្ឋាន Residence 90 មានវីឡាជាច្រើនដែលក្នុងនោះមានសេវាកម្មដូចជា៖ ក្លឹបហោស ដែលមានអាងហែលទឹក កន្លែហាត់ប្រាណ កន្លែងអាំងសាច់ និងកន្លែងក្មេងលេង។ ខេត្តព្រះសីហនុ ការរីកចម្រើននៃទីក្រុងភ្នំពេញបានទាក់ទាញចំណាប់អារម្មណ៍អ្នកអភិវឌ្ឍន៍ដែលកំពុងស្វែងរកតំបន់ដែលមានសក្ដានុពលផ្សេងទៀតសម្រាប់វិស័យអចលនទ្រព្យ តាមរយៈការស្រាវជ្រាវរបស់ពួកគេបានធ្វើឱ្យពួកគេងាកទៅរកខេត្តព្រះសីហនុបន្តទៀត។ ទោះបីជាខេត្តព្រះសីហនុមិនមែនជាទីផ្សារថ្មីសម្រាប់វិស័យអចលន​ទ្រព្យក៏ដោយ ក៏ប៉ុន្តែបច្ចប្បន្នមានការប្រែប្រួលដូចជាមានការអភិវឌ្ឍន៍ គម្រោងផ្លូវដែក the Royal Railways និង ការចែកចំណាត់ថ្នាក់ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសដែលបានផ្ដល់ឱ្យអ្នកអភិវឌ្ឍន៍នូវទំនុកចិត្តកាន់តែខ្លាំងឡើងដើម្បីស្វែង រកឱកាសអភិវឌ្ឍន៍នៅទីនេះ។ ក្នុងខេត្តមួយនេះក៏មានការកើនឡើងភ្ញៀវទេសចរណ៍ប្រមាណ១៧%កាលពីឆ្នាំកន្លងទៅ ហើយ មិនមានសញ្ញានៃការធ្លាក់ចុះវិញនោះទេ។ ក្នុងនោះភ្ញៀវទេសចរណ៍សរុបជាង១លាននាក់ បានមកទស្សនាខេត្តមួយនេះក្នុងពាក់កណ្ដាលឆ្នាំ២០១៦។ តាមការសន្និដ្ឋានបានបង្ហាញថាខេត្តព្រះសីហនុនឹងមានភាពទាក់ទាញយ៉ាងខ្លាំង ដែលអនុញាតឱ្យជនបរទេសអាចទិញអចលនទ្រព្យដោយស្របច្បាប់ក្នុងតំបន់នោះបាននាពេលឆាប់ៗខាងមុខ។ អ្នកអភិវឌ្ឍន៍មួយដែលបានមើលឃើញឱកាសជាច្រើនក្នុងខេត្តព្រះសីហនុមុនគេ តួយ៉ាងគម្រោងខុនដូD’Seaviewជាដើមបានបោះជំហានមកកាន់ខេត្តមួយនេះដើម្បីអភិវឌ្ឍន៍លំនៅដ្ឋាន។ គម្រោងខុនដូ D’Seaview គម្រោងខុនដូ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដំបូងរបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុដែលជាខេត្តទិសដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា និងតំបន់ពាណិជ្ជកម្មដែលរីកចម្រើនបំផុតក្រៅពីទីក្រុងភ្នំពេញ។ គម្រោងព័ទ្ធជុំវិញដោយភោជនីយដ្ឋានខ្មែរ កន្លែងរាំកម្សាន្តផ្សាររាត្រី បារ ហាងលក់អីវ៉ាន់ និងកន្លែងថែរក្សាសម្រស់ជាដើម។ ក្រុមអ្នកអភិវឌ្ឍន៍បានផ្ដល់នូវជម្រើសការបង់ប្រាក់ដោយធ្វើការបង់ប្រាក់រំលស់រយៈពេលវែងដែលវិនិយោគិនអាចទិញយូនីតមួយដោយបង់ប្រាក់មុនត្រឹមតែ៣០% និងបង់រំលស់ប្រាក់ដែលនៅសល់៧០%រហូតដល់គម្រោងត្រូវបានបញ្ចប់។ នេះមានន័យ ថាអ្នកទិញអាចចំណេញប្រហែល៥%នៃតម្លៃដែលបានទិញ។ គម្រោងនឹងមានការធានា៣០%នៃការជួលត្រឡប់ក្នុងរយៈពេល៣ឆ្នាំដែលស្មើ១០%ក្នុងមួយឆ្នាំ។ ព័ត៌មាន​លម្អិត​សូម​អាន realestate.com.kh
X
5s