​មាន​នឹក​ឃើញ​ Nokia 3310 ទេ? ​លេចឮ​ថា​​​ Nokia នឹង​ចេញ​ម៉ូដែល​នេះ​ម្ដង​ទៀត​តែ​ទំនើប​ជាង​មុន!​



​ប្រហែល​ជា​មាន​មនុស្ស​ជា​ច្រើន​​នៅ​ចាំ​មិន​ភ្លេច​ទេ​ នូវ​ទូរស័ព្ទ​ម៉ូដែល​ដ៏​ពេញ​និយម​​កាល​ពី​​ជាង​១០​​ឆ្នាំ​មុន​​មួយ​នេះ។ ​ដំណឹង​លេចឮ​ពី​ប្រភព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ ក្រុមហ៊ុន​ Nokia គ្រោង​ចេញ​ម៉ូដែល​នេះ​ម្ដង​ទៀត។ Nokia 3310 ​ចេញ​លក់​នៅ​លើ​ទីផ្សារ​ជា​លើក​ដំបូង​​កាល​ពី​ ១៧​ឆ្នាំ​មុន​ ហើយ​វា​ទទួល​​ប្រជាប្រិយភាព​ខ្លាំង​នា​សម័យ​នោះ​​ ព្រោះ​ថា​សម្បក​​រឹង​មាំ​ ថ្ម​ប្រើ​បាន​យូរ​ ​និង​មាន​ការ​រចនា​​ស្អាត​ដូច​សម័យ​ទំនើប។ ​ក្រុមហ៊ុន​ HMD Global ​ដែល​ផលិត​ទូរស័ព្ទ​ Nokia ​អាច​នឹង​បញ្ចេញ​ម៉ូដែល​ថ្មី​នេះ​ម្ដង​ទៀត​នៅ​ក្នុង​កម្មវិធី​ Mobile World Congress ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ Barcelona ​ប្រទេស​អេស្ប៉ាញ​នៅ​ចុង​ខែ​កុម្ភៈ​ នេះ៕​​
X
5s