Meizu ទើប​សម្ពោធ​ស្មាតហ្វូន​ទំនើប​ស្រោប​ដោយ​លោហ តម្លៃ​ថោក​តែ​ជាង ១០០ដុល្លារ មាន​ fingerprint និង RAM 3GB​



បន្ទាប់​ពី​លេចឮ​ព័ត៌មាន​អំពី​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Meizu រួច​មក​ ថ្ងៃ​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​ល្បី​ឈ្មោះ​នៅ​ចិន​មួយ​នេះ បាន​ទម្លាយ​មុខមាត់​ពិត Meizu M5s ​ហើយ ដែល​ជា Android Smartphone ស៊េរី​ថ្មី ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់ ដោយ​មាន​បន្ទះ​ឈីប 64-bit octa core processor ​ហើយ​មាន RAM 3GB។

Meizu M5s ​បំពាក់​អេក្រង់ ៥,២អ៊ីញ មាន​កាមេរ៉ា​ទំហំ 13MP ​និង​ខាង​មុខ​ទំហំ 5MP ហើយ​មាន Memory ទំហំ 16GB ឬ 32GB ​ដែល​អាច​បន្ថែម​កាត microSD បាន។ ស្មាតហ្វូន Android ថ្មី​នេះ​ មាន RAM 3GB និង​បន្ទះ​ឈីប​ប្រភេទ 64-bit octa core។ អ្វី​ពិសេស​ទៀត​នោះ គឺ​វា​មាន​មុខងារ​ស្កេន​ក្រយៅដៃ fingerprint ហើយ​អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ។ ទូរស័ព្ទ​នេះ​មាន​កម្រិត​ថាមពល​ថ្ម 3000mAh។

Meizu M5s នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ជាមួយ​ជម្រើស​ពណ៌ Rose Gold, ពណ៌​ប្រាក់ និង​មាស។ ចំពោះ​តម្លៃ​គឺ​ប្រហែល ស១១៥ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ទំហំ Memory 16GB និង​តម្លៃ ១៤៥ដុល្លារ​សម្រាប់ Memory ទំហំ 32GB៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Meizu, GSM Arena
X
5s