Yahoo រង​ការវាយប្រហារ​ដោយ​​ Virus ថ្មី កំពុង​ស៊ើប​អង្កេត ជំហាន​ដំបូង​​សង្ស័យ​​លើ hacker រុស្ស៊ី និង​ចិន​



ក្រុមហ៊ុន Yahoo ថ្មីៗ​នេះ​បាន​ធ្វើការ​ប្រកាស​ឱ្យ​អ្នក​ប្រើ​សេវាកម្ម​ផ្ញើ​អ៊ីមែល​របស់​ខ្លួន​ដឹង​ថា ពេល​នេះ​មាន​មេរោគ​ប្រភេទ malicious ​កំពុង​ដំណើរការ​នៅ​លើ​គណនី​អតិថិជន​ខ្លួន ដែល​បាន​បង្កើត​ប្រើ​អំឡុង​ឆ្នាំ២០១៥ ទៅ២០១៦។ មេរោគ​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​​នេះ​បាន។

ការ​វាស់​ស្ទង់ និង​ហ៊ាន​អះអាង​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី ក្រុមហ៊ុន​បាន​បញ្ចេញ​ទិន្នន័យ​​ឱ្យ​ដឹង​ថា មាន​គណនី​ជាង ១ពាន់​លាន​គណនី ត្រូវ​បាន​វាយ​ប្រហារ​ក្នុង​ខែ​សីហា ឆ្នាំ២០១៣ កាលពី​ពីរ​ខែ​មុន។ ការ​អុកឡុក​គណនី​ដ៏​ច្រើន​នេះ ត្រូវ​បាន​ចាត់​ចូល​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Yahoo។ ក្រុមហ៊ុន Yahoo ជឿ​ថា មេរោគ​ថ្មី​នេះ គឺ​ជា​សកម្មភាព​នៃ cookie-forging ​ដែល​អាច​ជា​ទង្វើ​របស់ hacker ​តែ​ម្ដង ប៉ុន្តែ​មិន​ទាន់​ត្រូវ​ក្រុមហ៊ុន​បញ្ជាក់​ច្បាស់​នៅ​ឡើយ។ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ប្រព័ន្ធ​បាន​ចង្អុល​ការ​អុកឡុក​នេះ​ថា អាច​ជា​ទង្វើ​របស់​ក្រុម hacker រុស្ស៊ី និង​ចិន។ ពេល​នេះ មិន​មាន​ការ​បញ្ជាក់​នូវ​ចំនួន​គណនី​ដែល​រង​ការ​វាយប្រហារ​ដោយ​មេរោគ​ថ្មី​នេះ​នៅ​ឡើយ ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​នេះ​ផង​ដែរ។ ជំហាន​ដំបូង​ដែល​គេ​សន្និដ្ឋាន​ពាក់ព័ន្ធ​វិធីសាស្ត្រ​វាយប្រហារ​នេះ​គឺ ជា​ការ​ប្រើប្រាស់ forged cookie៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ theguardian
X
5s