ក្រុមហ៊ុនអង់គ្លេស Aston Martin ទើបសម្ពោធរថយន្តប្រណាំងស៊េរីថ្មីម៉ាស៊ីន V8 និង V12 ឌីហ្សាញក្បាលរថយន្តដូចសត្វគោ
ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Aston Martin របស់អង់គ្លេសទើបដាក់បង្ហាញរថយន្តស៊េរីថ្មី ស៊េរី Vantage S Red Bull ជាប្រភេទរថយន្តប្រណាំងជំនាន់ Edition ជាមួយសមត្ថភាពខ្ពស់។ នេះជារថយន្ត supercar ជំនាន់ edition ត្រូវបានផលិតជាពិសេស ពីក្រុមហ៊ុន Aston ដែលបំពាក់នូវជម្រើសម៉ាស៊ីនពីរប្រភេទគឺ V8 ឬ V12។
រថយន្ត Vantage S Red Bull Racing Edition ត្រូវបានឌីហ្សាញរូបរាងទំនើប ឡូយ ស័ក្ដសមមនុស្សសម័យថ្មីជិះបង្អួតនូវភាពស៊ីវិល័យរបស់ខ្លួន។ ក្បាលរថយន្តត្រូវបានឌីហ្សាញ ក្រឡេកមើលមួយភ្លែតដូច សត្វគោ អមដោយពណ៌ក្រហមនៅលើស៊ុម រាងដូចច្រមុះគោ ដែលហាក់បង្ហាញនូវអំណា ឡូយមួយបែប។ រថយន្តនេះ មានជម្រើសពណ៌ ខៀវ និងពណ៌ទឹកប្រាក់។
កាន់តែពិសេសនេះ គឺថារថយន្តស៊េរី Vantage S គឺត្រូវបានត្រួតពិនិត្យម៉ត់ចត់ ពីអ្នកជំនាញខាងប្រណាំងរថយន្ត Red Bull Racing លោក Daniel Ricciardo និង Max Verstappen ជាមួយហត្ថលេខារបស់អ្នកទាំងពីរ ដែលដាក់បញ្ចូលរថយន្តនេះជាប្រភេទរថយន្តប្រណាំងមានសមត្ថភាពខ្ពស់ ជាមួយប្រភេទម៉ាស៊ីនពីរជម្រើសគឺ V8 ឬ V12៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Aston Martin