ប្រេះបបូរមាត់ ស្លេក មានពងបែកមាត់ ព្រមទាំងអាការៈជាច្រើនទៀត សុទ្ធតែបង្ហាញថាអ្នកកំពុងតែខ្វះជីជាតិអ្វីម្យ៉ាង
អ្នកមិនដឹងឡើយ បើសិនជាសុខភាពអ្នកកំពុងតែខ្វះខាតជីជាតិណាមួយ វានឹងលេចចេញឡើងឲ្យអ្នកដឹង។ វាអាចលេចចេញលើផ្ទៃមុខ ឬក៏ស្បែកអ្នក ហេតុនេះហើយអ្នកត្រូវតែរៀនចាប់អារម្មណ៍នឹងស្គាល់ថាវាជាសញ្ញាអ្វី?
១) បបូរមាត់ស្លេក
វាជាសញ្ញាបង្ហាញថាអ្នកខ្វះជាតិដែក។ ដើម្បីបំពេញជាតិដែកដើម្បីទទួលបានសុខភាពល្អវិញ អ្នកគួរពិសាសាច់ក្រហមៗ ត្រី រួមទាំងគ្រាប់ធញ្ញជាតិ ។
២) ប្រេះបបូរមាត់
ខ្វះជាតិដែក និងវីតាមីន បេ ។ នេះដោយសារតែអ្នក មិនសូវទទួលទាន អាហារមានជាតិប្រូតេអ៊ីនច្រើន ហេតុនេះហើយអ្នកត្រូវទទួលទានចំណីដូចជាស៊ុត ត្រីសមុទ្រ និងគ្រឿង សមុទ្រផងដែរ។
៣) កន្ទួលក្រហមលើស្បែក
ជាសញ្ញាកង្វះវីតាមីនបេ៧ ហេតុនេះអ្នកត្រូវពិសាអាហារណាដែលមានជាតិអាមីណូអាស៊ីត និងអាហារដែលធ្វើឲ្យធាត់ឲ្យបានច្រើន។
៤) មុននៅលើចង្កា
នេះមកពីកង្វះ វីតាមីន អា និងដេ ហើយអ្នកគួរពិសាអាហារសមុទ្រឲ្យបានច្រើន រួមទាំងបន្លែមានដូចជាការ៉ុត ដំឡូងផ្អែម ព្រមទាំងទឹកដោះគោផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org